អ្នកណាថាមានកូនហេីយថយសម្រស់? មេីលរាង​ សុគន្ធកញ្ញា​ ពេលនេះ​ កាន់តែស្អាត​ ក្រមុំសុំចាញ់

//s9.kh1.co/b6/b6c1cebeeab44d896d020fb6a225e3b84e9deb1a.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បើងាកមកមើលរូបភាពដែលនាងទើបតែបង្ហោះលើបណ្ដាញសង្គមកាលពីថ្មីៗខាងក្រោមនេះ យើងឃើញថា រូបរាងរបស់ សុគន្ធកញ្ញា ពេលនេះកាន់តែស្រឡូនស្អាតមិនចាញ់ក្រមុំ។

ភ្នំពេញ៖ ជាការពិត ត្បិតថាពេលបច្ចុប្បន្ននេះ កំពូលតារាចម្រៀងស្រីដ៏មានឥទ្ធិពលប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា នាងបានរៀបការសាងគ្រួសារ និងមានកូនប្រុសម្នាក់រួចហើយមែន ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់នាងនៅតែអាចរក្សាបានដដែល ឬអាចនៅបានថានៅតែល្បី មានអ្នកគាំទ្រកាន់តែច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកចាប់អារម្មណ៍អំពីសម្រស់របស់ សុគន្ធកញ្ញា ពេលនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែតុបតែងខ្លួនស្រស់ស្អាត ទាក់ទាញចិត្តហ្វេនៗឃើញហើយសរសើរជាហូរហែ។

ជាពិសេស បើងាកមកមើលរូបភាពដែលនាងទើបតែបង្ហោះលើបណ្ដាញសង្គមកាលពីថ្មីៗខាងក្រោមនេះ យើងឃើញថា រូបរាងរបស់ សុគន្ធកញ្ញា ពេលនេះកាន់តែស្រឡូន ស្បែកសម៉ត់រលោង ជាមួយការលេងម៉ូតសម្លៀកបំពាក់ដ៏លេចធ្លោថែមទៀតនោះ ទើបធ្វើឲ្យគ្រប់រូបភាពទាំងនេះ អាចបង្ហាញបានថា សម្រស់របស់តារាស្រីរូបនេះនៅតែស្រស់ស្អាតខ្លាំង បើទោះបីជាមានកូនមួយទៅហើយក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T