ឃើញស៊ីវីល័យ ឡូយឆាយតែការពិត ហ្វីយ៉ាតា រឿងការងារផ្ទះក៏ពូកែដែរ

//s9.kh1.co/d8/d844aded041c498a5aa96ecf227d6dd1463a0517.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ខណៈ ផ្ទះថ្មីលេចគ្រោង ជិតរួចរាល់ហើយ ហ្វីយ៉ាតា ទម្លាយពី រឿងចង់ដែលខ្លួន ចង់ធ្វើជាងគេនោះគឺ ការរៀបចំផ្ទះបាយ ហើយធ្វើម្ហូប

រាជធានីភ្នំពេញ​ ៖ មហាជន នរណាៗក៏សរសើរពីសម្រស់ សែនស្រស់ ក្មេងជាងវ័យរបស់ អតីតបវរកញ្ញា ថៃ នារីសុជាតា ហៅ​ ហ្វីយ៉ាតា រូបនេះខ្លាំងណាស់ កូនប្រុសធំពេញរូបពេញរាងហើយ តែបើមើលទៅ អ្នកម៉ាក់ ហ្វីយ៉ាតាវិញ និយាយថា goalកប់ ហ្វេនៗស្រមៃចង់បានសម្រស់បែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែ មានរូបរាងតូចច្រឡឹង មើលទៅស៊ីវីល័យដូច្នេះហើយ ទើបធ្វើឲ្យ អ្នកគាំទ្រភាគច្រើន មិននឹកស្មានដល់ទាល់តែសោះ ថាតារាស្រីវ័យក្មេងកូនមួយរូបនេះ ចូលចិត្តការងារផ្ទះបាយ រៀបចំទុកដាក់ ជាពិសេសគឺ ការចម្អិនម្ហូបអាហារនេះ ពីមុនមកឡើយ។

លុះពេលថ្មីៗនេះ ខណៈគ្រោងផ្ទះថ្មី លេចចេញរូបរាងជិតរួចរាល់់ហើយនោះ ទើបតារាស្រីរូបនេះ បង្ហើបប្រាប់ថា រូបនាងគឺ ប្រាថ្នាចង់ឲ្យផ្ទះនេះឆាប់រួចរាល់ ព្រោះរូបនាងចូលចិត្តចម្អិនម្ហូប លើសពីនេះទៅទៀត ក្តីស្រមៃរបស់ខ្លួនគឺ អាចមាន ការរចនាម៉ូតផ្ទះបាយដោយខ្លួនឯង មិនតែប៉ុណ្ណោះ រូបនាងនឹកឃើញ ដល់ការចម្អិនម្ហូបពេលល្ងាចឆ្ងាញ់ ដល់កូនៗនិងស្វាមី ក្នុងផ្ទះនោះផងដែរ បើទោះបីខ្លួន មិនមែនជា ចុងភៅអាជីពមែនពិត តែរូបនាងពិតជា ចូលចិត្តការចម្អិនម្ហូបនេះខ្លាំងណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ហ្វីយ៉ាតា
តារាស្រី ហ្វីយ៉ាតា
 ហ្វីយ៉ាតា
 ហ្វីយ៉ាតា
ផ្ទះគម្រូរបស់ តារាស្រី ហ្វីយ៉ាតា
ផ្ទះគម្រូរបស់ តារាស្រី ហ្វីយ៉ាតា
ផ្ទះរបស់ ហ្វីយ៉ាតា
ផ្ទះរបស់ ហ្វីយ៉ាតា
ផ្ទះបាយក្នុងក្តីស្រមៃរបស់រូបនាង
ផ្ទះបាយក្នុងក្តីស្រមៃរបស់រូបនាង
ផ្ទះបាយក្នុងក្តីស្រមៃរបស់រូបនាង
ផ្ទះបាយក្នុងក្តីស្រមៃរបស់រូបនាង
https://s9.kh1.co/__image/w=650,h=1156,q=100/bc/bca2f21edc333c48050a92160cdbb649a7451d56.png
រូបភាព
រូបភាព
ថៃ នារីសុជាតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T