ឥណ្ឌា៖ អ្នកភូមិទាំងចាស់ទាំងក្មេងនៅភូមិមួយឈ្មោះថា Kongthong ដែលនៅឆ្ងាយពីទីក្រុង Shilong ប្រមាណ៦០គីឡូម៉ែត្រ បានប្រាស្រ័យទាក់ទងគ្នាដោយការប្រើមាត់ធ្វើជាភ្លេង។ ហើយភូមិនេះ ត្រូវបានគេស្គាល់ថាជា “ភូមិហួច” និងបានចូលទៅក្នុងពានរង្វាន់ភូមិទេសចរណ៍ដ៏ល្អបំផុតរបស់អង្គការ UNWTO ជាមួយភូមិពីរផ្សេងទៀតនៅក្នុងប្រទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពដើមនៃអត្ថបទបានឲ្យដឹងថា អ្នកភូមិម្នាក់ៗមានសំនៀងផ្សេងៗពិសេសរៀងៗខ្លួន សម្រាប់ការស្រែកហៅឈ្មោះគ្នា ឬនិយាយជាមួយគ្នាម្ដងៗ ដែលប្រពៃណីនៃទំនៀមទម្លាប់នេះ បានបន្ដដល់កូនចៅជំនាន់ក្រោយៗទៀត។ ហើយសំនៀងភ្លេងមានពីរប្រភេទ ដោយមួយវែង និងមួយទៀតខ្លី ដែលសំនៀងភ្លេងខ្លីត្រូវបានប្រើជាទូទៅនៅតែផ្ទះប៉ុណ្ណោះ ចំណែកសំនៀងភ្លេងវែងវិញ ប្រើនៅក្នុងព្រៃដើម្បីការពារខ្លួនពីវីញ្ញាអាក្រក់ជាដើម។ តួយ៉ាង អ្នកភូមិបានហៅសំនៀងនៃភ្លេងនេះថា Jingrwai Lawbei ដែលមានន័យថាចម្រៀងក្ដីស្រលាញ់របស់ម្ដាយ។
ទន្ទឹមនឹងនេះដែរ ស្ត្រីជាអ្នកភូមិម្នាក់បាននិយាយថា៖
ប្រភព: indiatoday / timesofindia
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖