កម្ពុជាទទួលបានភ្ញៀវ​ទេសចរបរទេសជាង ១លាន ៥សែននាក់ក្នុងត្រីមាសទីមួយ ​ខណៈចំនួនភ្ញៀវទេសចរចិន​ មានការ​កើនឡើង ​៤៣​ភាគរយ​

//s9.kh1.co/ba/ba1ba340ad188b053ffe0a514cd4b5178457798c.jpg
សង្គម

 ២៦-មេសា-២០២៤ ៩ព្រឹក · ៩ ថ្ងៃមុន

កម្ពុជាទទួលបានភ្ញៀវ​ទេសចរបរទេសជាង ១លាន ៥សែននាក់ក្នុងត្រីមាសទីមួយ ​ខណៈចំនួនភ្ញៀវទេសចរចិន​មានការ​កើនឡើង ​៤៣​ភាគរយ​

សៀមរាប៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាដែលចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែមេសាសប្តាហ៍នេះបានឲ្យដឹងថា ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ ២០២៤នេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបចំនួន ១.៥៨លាននាក់ កើនឡើង ២២.៥ភាគរយពីធៀបនឹងចំនួន ១.២៩លាននាក់ក្នុងត្រីមាសទីមួយឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរបាយការណ៍ខាងលើនេះបានឱ្យដឹងថា ក្នុងចំណោមចំនួនភ្ញៀវទេសចរបរទេសខាងលើ ភ្ញៀវទេសចរចិនដែលមកកាន់ប្រទេសកម្ពុជាក្នុងឱកាសថ្ងៃឈប់ក្នុងអំឡុងខែមករាដល់ខែមីនាមានចំនួន ១៩០,០០០នាក់ស្មើនឹង ១២ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប កើនឡើង ៤៣ភាគរយពីចំនួន ១៣២,៦៦៥នាក់ក្នុងត្រីមាសទីមួយឆ្នាំ២០២៣។

តាមការបញ្ជាក់ក្នុងរបាយការណ៍ខាងលើ ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំបំផុតទីបីរបស់កម្ពុជាក្នុងត្រីមាសទីមួយឆ្នាំនេះ បន្ទាប់ពីថៃ និងវៀតណាម៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T