ភូមិមួយនៅឥណ្ឌា និយាយគ្នាដោយប្រើមាត់ធ្វើភ្លេង (មានវីដេអូ)

//s9.kh1.co/69/6962eaf5ae00e29c12cef9387a95e56c31b077c1.jpg
សង្គម

 ២៧-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ភូមិនេះ ត្រូវបានគេស្គាល់ថាជា “ភូមិហួច” និងបានចូលទៅក្នុងពានរង្វាន់ភូមិទេសចរណ៍ដ៏ល្អបំផុតរបស់អង្គការ UNWTO

ឥណ្ឌា៖ អ្នកភូមិទាំងចាស់ទាំងក្មេងនៅភូមិមួយឈ្មោះថា Kongthong ដែលនៅឆ្ងាយពីទីក្រុង Shilong ប្រមាណ៦០គីឡូម៉ែត្រ បានប្រាស្រ័យទាក់ទងគ្នាដោយការប្រើមាត់ធ្វើជាភ្លេង។ ហើយភូមិនេះ ត្រូវបានគេស្គាល់ថាជា “ភូមិហួច” និងបានចូលទៅក្នុងពានរង្វាន់ភូមិទេសចរណ៍ដ៏ល្អបំផុតរបស់អង្គការ UNWTO ជាមួយភូមិពីរផ្សេងទៀតនៅក្នុងប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពដើមនៃអត្ថបទបានឲ្យដឹងថា អ្នកភូមិម្នាក់ៗមានសំនៀងផ្សេងៗពិសេសរៀងៗខ្លួន សម្រាប់ការស្រែកហៅឈ្មោះគ្នា ឬនិយាយជាមួយគ្នាម្ដងៗ ដែលប្រពៃណីនៃទំនៀមទម្លាប់នេះ បានបន្ដដល់កូនចៅជំនាន់ក្រោយៗទៀត។ ហើយសំនៀងភ្លេងមានពីរប្រភេទ ដោយមួយវែង និងមួយទៀតខ្លី ដែលសំនៀងភ្លេងខ្លីត្រូវបានប្រើជាទូទៅនៅតែផ្ទះប៉ុណ្ណោះ ចំណែកសំនៀងភ្លេងវែងវិញ ប្រើនៅក្នុងព្រៃដើម្បីការពារខ្លួនពីវីញ្ញាអាក្រក់ជាដើម។ តួយ៉ាង អ្នកភូមិបានហៅសំនៀងនៃភ្លេងនេះថា Jingrwai Lawbei ដែលមានន័យថាចម្រៀងក្ដីស្រលាញ់របស់ម្ដាយ។

ទន្ទឹមនឹងនេះដែរ ស្ត្រីជាអ្នកភូមិម្នាក់បាននិយាយថា៖

ពួកយើងតែងតែច្រៀងភ្លេងនេះ និងធ្វើឲ្យវាស្ដាប់ទៅមានភាពត្រឹមត្រូវ។ ហើយចាប់តាំងពីពួកយើងនៅក្មេងៗម៉្លេះ ឪពុកម្ដាយបង្រៀនឲ្យចេះប្រើវា។ ដូច្នេះពួកយើងបានបង្រៀនបច្ចេកទេសនៃការប្រើបន្ដទៅឲ្យកូនៗរបស់ពួកយើងម្ដង៕

 ស្ត្រីជាអ្នកភូមិ

ប្រភព: indiatoday / timesofindia

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T