ការបង្រ្កាបទីតាំងបទល្មើស Online Scams នៅស្រុកគងពិសី ឃាត់ខ្លួនជនជាតិបរទេស ដែលភាគច្រើនជាជនជាតិចិន សរុបចំនួន ៦៣នាក់

//s9.kh1.co/76/7600457d35bb560b198314f5d0551b661cd74a0f.jpg
សង្គម

 ១៧-កក្កដា-២០២៥ ១០ព្រឹក · ៧ ម៉ោងមុន

ការបង្រ្កាបទីតាំងបទល្មើស Online Scams នៅស្រុកគងពិសី ឃាត់ខ្លួនជនជាតិបរទេស ដែលភាគច្រើនជាជនជាតិចិន សរុបចំនួន ៦៣នាក់

ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានារាត្រី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការ​ឯកភាពខេត្តកំពង់ស្ពឺ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់​ បទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់១កន្លែងដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ដោយបានរកឃើញជនជាតិបរទេស ដែលភាគច្រើនជាជនជាតិចិន សរុបចំនួន ៦៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ៤នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមសមត្ថកិច្ចក៏បានប្រមូលសម្ភារៈជាវត្ថុតាងរួមមានកំព្យូទ័រ, ទូរសព្ទ និងឧបករណ៍សម្រាប់បម្រើឱ្យការធ្វើសកម្មភាព ឆបោកតាមអនឡាញមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T