មិត្តហ្វូន ប្ដេជ្ញាចិត្តបង្កើតទំនាក់ទំនងសង្គមឌីជីថល នៅកម្ពុជា

//s9.kh1.co/a0/a0cf6ab252a37b9b12522b50684bb89b27940cce.jpg
សង្គម

 ២៥-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន​ មិត្តហ្វូនដែល​ជា​ក្រុមហ៊ុន​ឈានមុខគេ​នៅ​ក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល​នៅកម្ពុជាបាន​ចាប់ផ្ដើម​បើក​បេសកកម្ម​ថ្

ភ្នំពេញ៖​ ក្រុមហ៊ុន​ មិត្តហ្វូនដែល​ជា​ក្រុមហ៊ុន​ឈានមុខគេ​នៅ​ក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល​នៅកម្ពុជាបាន​ចាប់ផ្ដើម​បើក​បេសកកម្ម​ថ្មីមួយ​របស់​ខ្លួនដើម្បី​បង្កើត​ទំនាក់ទំនង​សង្គម​ឌីជីថល​នៅកម្ពុជាដោយ​អភិវឌ្ឍ​កាន់​តែច្រើន​ថែមទៀត​នូវ​ផលិតផល​និងដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យាដើម្បី​បំពេញ​សេចក្ដី​ត្រូវការផ្នែក​ឌីជីថលរបស់​កម្ពុជា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន​ មិត្តហ្វូន
ក្រុមហ៊ុន​ មិត្តហ្វូន

យោងតាមក្រុមហ៊ុនមិត្តហ្វូនបេសកកម្ម​នេះគឺដើម្បី​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ឌីជីថល​ ក្នុងនោះរួមទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ​បណ្ដាញ​ទូរគមនាគមន៍ហេដ្ឋារចនា​សម្ព័ន្ធIDC ដែលបំពាក់ដោយ​បច្ចេកវិទ្យាថ្មី​និង​ទំនើប​បំផុតកសាង​ប្រព័ន្ធ​ទូទាត់​ប្រាក់​អេឡិចត្រូនិកផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍ដល់​ក្រសួង​ស្ថាប័នរដ្ឋាភិបាលក្រុមហ៊ុនអាជីវកម្ម​ និងអាជីវកម្មកម្រិត​គ្រួសារ។

លោកញ៉ុងឌិនថនអគ្គនាយករង​ក្រុមហ៊ុន​ មិត្តហ្វូនបាន​មានប្រសាសន៍ថានៅឆ្នាំនេះនិងបណ្ដា​ឆ្នាំទៅ​ខាងមុខមិត្តហ្វូននឹង​បង្កើត​កិច្ច​ប្រឹងប្រែង​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​ផលិតផល​និង​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​និងឌីជីថល​កាន់តែច្រើនថែមទៀតដើម្បីបង្កើត​ទំនាក់ទំនង​សង្គម​ឌីជីថលនិង​លើកកម្ពស់​គុណភាពជីវិត​សម្រាប់​ប្រជាជន​កម្ពុជា។

លោក ញ៉ុង ឌិនថន មានប្រសាសន៍​យ៉ាងដូច្នេះថា

«បច្ចេកវិទ្យាឌីជីថល​ គឺ​មិនអាច​ខ្វះបានទេនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប​នៅកម្ពុជានាសម័យ​បច្ចុប្បន្ននេះហើយ​មិត្តហ្វូនក្នុង​នាម​ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនឹង​ផ្ដល់​នូវដំណោះស្រាយគ្រប់បែបយ៉ាងដែលចាំបាច់សម្រាប់​ការបង្ក​លក្ខណៈ​ដល់​ការបង្កើត​ទំនាក់ទំនង​សង្គម​ឌីជីថល​ ។» 

លោក ញ៉ុង ឌិនថន 

លោក ញ៉ុង ឌិនថន​ បាន​បន្ថែម​ថា

«នៅក្នុង​ក្រុមហ៊ុនមិត្តហ្វូនភាពច្នៃប្រឌិតគឺជាគោលការណ៍​ដឹកនាំ​ការងាររបស់​យើងឈានទៅរក​ការពង្រីក​ផលិតផល​កាន់តែច្រើន​សម្បូរបែប​ថែមទៀត។»

លោក ញ៉ុង ឌិនថន​

ក្នុងឆ្នាំកន្លង​ទៅមិត្តហ្វូនបានធ្វើសហប្រតិបត្តិការជាមួយ​ក្រសួង​សំខាន់ៗចំនួនពីររបស់​រាជរដ្ឋាភិបាល​កម្ពុជាដើម្បី​ផ្ដល់​ដំណោះស្រាយ​ផ្នែកឌីជីថល​និង​បច្ចេកវិទ្យា​ដល់​ក្រសួង​ទាំងពីរនេះសម្រាប់​កែលម្អ​និង​លើកកម្ពស់​វិស័យ​អប់រំនិងសុខាភិបាល​នៅកម្ពុជា។

មិត្តហ្វូនបាន​សហការជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជាដើម្បី​ដាក់ពង្រាយ​ដំណោះស្រាយ​ឌីជីថល​​នៅក្នុង​វិស័យ​គាំពារ​សុខភាព។កិច្ច​សហប្រតិបត្តិការជាមួយ​ក្រសួងសុខាភិបាល​នេះនឹង​ឈាន​ទៅ​រក​ការបង្កើត​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យាសុខាភិបាលដើម្បីជំរុញ​ការអភិវឌ្ឍ​វិស័យសុខាភិបាល​នៅកម្ពុជានិង​លើក​កម្ពស់​ការបែងចែក​ធនធាន​វេជ្ជសាស្រ្ត​ប្រកប​ដោយ​សមភាពនិង​កែលម្អ​ការផ្ដល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ។

ស្របពេលជាមួយគ្នានេះ​ដែរមិត្តហ្វូនក៏បាន​ចុះកិច្ចសហប្រតិបត្តិការជាមួយ​ក្រសួង​អប់រំផងដែរដែល​នឹង​ដាក់ពង្រាយ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សាលារៀន(SIS) ទៅកាន់​សាលារៀនចំនួន៣០០០កន្លែងនៅទូទាំង​ប្រទេស។

ក្រៅពីនេះមិត្តហ្វូនក៏បាន​និងកំពុង​អភិវឌ្ឍ​ផលិតផល​និងដំណោះស្រាយ​ឌីជីថល​កាន់​តែ​សម្បូរ​បែប​​ថែមទៀត​ផង​ដែរដើម្បី​បំពេញ​សេចក្ដីត្រូវការរបស់​ប្រជាពលរដ្ឋនៅក្នុង​វិស័យ​កម្សាន្ត​ ។

មិត្តហ្វូនគឺជា​ក្រុមហ៊ុនទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល​ឈាន​មុខគេ​មួយនៅកម្ពុជាដែល​មាន
​ហេដ្ឋារចនា​សម្ព័ន្ធ​បណ្ដាញ​ធំជាងគេ​បំផុត​ មាន​ស្ថានីយ៍ផ្សាយសេវា​ជាង១១.០០០​កន្លែងខ្សែកាបអុបទិកប្រវែង​ជាង២៣.០០០គីឡូម៉ែត្រដែលគ្របដណ្ដប់​លើ​គ្រប់​តំបន់​លំនៅឋាន​ទូទាំង​ប្រទេសនិង​ផ្ដល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាជិត៩លាននាក់៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T