ជិតសម្រាលកូន Namcha បង្អួតផ្ទះថ្មីតម្លៃរាប់លានទុកជាកាដូ

//s9.kh1.co/04/04ba6139bf89cb2d4d5050b8dc2b7dfa6489c0c8.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាស្រី Namcha បង្ហាញឲ្យឃើញពីផ្ទះថ្មីកំពុងតែសាងសង់ដែលមានតម្លៃខ្ទង់លានដុល្លា ព្រមទាំងបង្ហើបថា ផ្ទះមួយនេះម្ដាយនាងថែមទាំងមានបំណងទុកជាកាដូសម្រាប់ចៅសំណព្វចិត្ត ដែលជិតនឹងបានឃើញមុខក្នុងពេលឆាប់ៗនេះ

ថៃ៖ ខណៈពេលចូលខែទី ៦ នៃការមានផ្ទៃពោះ តារាស្រី Namcha ក៏បានបង្ហាញពីសកម្មភាពដ៏រីការាយជាបន្តបន្ទាប់ ក៏ដូចជាបានត្រៀមខ្លួនដើម្បីស្វាគមន៍សមាជិកថ្មីដែលជាកូនដំបូងរបស់នាង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនេះ តារាស្រីរូបនវ ក៏បានសាងសង់ផ្ទះថ្មីមួយសម្រាប់សមាជិកគ្រួសាររបស់នាង ថែមទៀតផង។ ក្នុងនោះដែរ កាលពីថ្មីៗនេះ Namcha ក៏បានបង្ហាញឲ្យឃើញពីរូបភាពផ្ទះថ្មី ដែលកំពុងដំណើរការសាងសង់ និងតុបតែងផ្នែកខាងក្នុង និងរំលេចឲ្យមើលឃើញពីភាពទាន់សម័យគួរឲ្យចង់រស់នៅ បើទោះបីជាមិនទាន់រៀបចំហើយជាស្ថាបពរក៏ដោយ។

ម៉្យាងវិញទៀត​ អាចនិយាយថា វាគឺជាផ្ទះដ៏ប្រណិតនិងធំទូលាយ ព្រមទាំងមានតម្លៃថ្លៃ ព្រោះការវិនិយោគនេះ មានរហូតដល់ទៅ ១០០ លានបាត (ជិត ៣ លានដុល្លា)។ ជាពិសេស ក៏បានបង្ហាញឲ្យដឹងទៀតថា ផ្ទះថ្មីដ៏ស្កឹមស្កៃមួយនេះ ម្ដាយរបស់តារាស្រី Namcha ថែមទាំងមានបំណងសាងសង់វាទុកជាកាដូសម្រាប់ចៅតូចសំណព្វចិត្ត ដែលកំពុងតែជិតបានឃើញពន្លឺព្រះអាទិត្យនៅពេលខាងមុខនេះ៕​

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Namcha
Namcha
Namcha និង ស្វាមី
Namcha និង ស្វាមី
Namcha និងអ្នកម្ដាយ
Namcha និងអ្នកម្ដាយ
Namcha និងគ្រួសារ
Namcha និងគ្រួសារ
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T