ថៃ៖ ខណៈពេលចូលខែទី ៦ នៃការមានផ្ទៃពោះ តារាស្រី Namcha ក៏បានបង្ហាញពីសកម្មភាពដ៏រីការាយជាបន្តបន្ទាប់ ក៏ដូចជាបានត្រៀមខ្លួនដើម្បីស្វាគមន៍សមាជិកថ្មីដែលជាកូនដំបូងរបស់នាង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនេះ តារាស្រីរូបនវ ក៏បានសាងសង់ផ្ទះថ្មីមួយសម្រាប់សមាជិកគ្រួសាររបស់នាង ថែមទៀតផង។ ក្នុងនោះដែរ កាលពីថ្មីៗនេះ Namcha ក៏បានបង្ហាញឲ្យឃើញពីរូបភាពផ្ទះថ្មី ដែលកំពុងដំណើរការសាងសង់ និងតុបតែងផ្នែកខាងក្នុង និងរំលេចឲ្យមើលឃើញពីភាពទាន់សម័យគួរឲ្យចង់រស់នៅ បើទោះបីជាមិនទាន់រៀបចំហើយជាស្ថាបពរក៏ដោយ។
ម៉្យាងវិញទៀត អាចនិយាយថា វាគឺជាផ្ទះដ៏ប្រណិតនិងធំទូលាយ ព្រមទាំងមានតម្លៃថ្លៃ ព្រោះការវិនិយោគនេះ មានរហូតដល់ទៅ ១០០ លានបាត (ជិត ៣ លានដុល្លា)។ ជាពិសេស ក៏បានបង្ហាញឲ្យដឹងទៀតថា ផ្ទះថ្មីដ៏ស្កឹមស្កៃមួយនេះ ម្ដាយរបស់តារាស្រី Namcha ថែមទាំងមានបំណងសាងសង់វាទុកជាកាដូសម្រាប់ចៅតូចសំណព្វចិត្ត ដែលកំពុងតែជិតបានឃើញពន្លឺព្រះអាទិត្យនៅពេលខាងមុខនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖