បច្ចុប្បន្ននេះមានស្រ្តី ជាច្រើនដែលមាន នូវផ្ទៃធំប៉ោងខ្លាំង ដែលមើលទៅមិនមាន ភាពស្រស់ស្អាតនិងមាន ភាពសិចស៊ីដូចជា ស្រ្តីដែលមានទំរង់មុខតូច ដែលអាចហៅបានថា ជាទំរង់មុខអក្សរ V។

យ៉ាណាមិញ យោងតាមរយៈ ប្រព័ន្ធ Youtube មានស្រ្តីម្នាក់នាងបានបង្ហាញ នូវវិធីសាស្រ្តក្នុងធ្វើ ឲ្យផ្ទៃមុខដែលធំប្រែទៅជាតូច យ៉ាងស្រស់ស្អាត។ ដោយមិចបាច់ ចំណាយនូវថវិកាច្រើន ក្នុងការកែសម្ផស្ស ថែមទៀតផង គឺគ្រាន់តែធ្វើការអនុវត្តន៍ ជាប្រចាំថ្ងៃ ដោយយកប្រេង រឺក៏ទឹកលាបលើមុខ ហើយយកជ័រ ម្យ៉ាងរឺក៏ស្លាបព្រា ខ្លីដែលធ្វើពីថ្មសំរាប់ ញ៉ាំបបរមកសង្កត់ ទាញពីចង្ការរហូត ដល់ត្រចៀកទាំងសងខាងនៃមុខ ឲ្យបានរយៈពេល ១០ ទៅ ២០នាទីផងដែរ។ បន្ទាប់មកយើង ត្រូវជ្រើសរើស យកម៉ាសសំរាប់បិទឲ្យ មុខតូចចេញជារាងអក្សរ V មកបិទលើមុខនិង យកខ្សែម្ស៉ាងសំរាប់ រឹបបំតេងមុខ ពីលើម៉ាសទុកចូល រយៈពេល ២០នាទីរួចជាស្រេច។ ជាពិសេសវិធីសាស្រ្ត នេះមានភាពងាយស្រួល សំរាប់ឲ្យមិត្តៗនារី ដែលមានផ្ទៃមុខធំ យកទៅអនុវត្តន៍បាន ថែមទៀតផង។

ដើម្បីឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនវីដេអូខាងក្រោមទាំងអស់គ្នា៖



តើប្រិយមត្តិណាខ្លះ ដែលចង់បាននូវទំរង់មុខតូច យ៉ាងស្រស់ស្អាត?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]