អឺរ៉ុប៖ អតីតអ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea លោក Frank Lampard បានទទូចថា លោកចង់ជួយ អតីតកីឡការ Chelsea ម្នាក់គឺ កីឡាករ Fikayo Tomori ពីព្រោះគេមិនទាន់មិនយល់ពីកាលៈទេសៈច្បាស់លាស់ ដែលធ្វើឲ្យគេត្រូវចាកចេញពីក្រុមកាលពីដើមរដូវកាល ២០២០-២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Tomori ត្រូវបានក្លិប Derby County ខ្ចីជើងពី Chelsea នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១៨។ ដោយការបង្ហាញខ្លួនបានយ៉ាងល្អរបស់គេ នៅក្នុងលីគទីពីររបស់អង់គ្លេស Chelsea ក៏មានចំណាប់អារម្មណ៍ក្នុងការនាំយកគេមកកាន់ទ្រនំចាស់វិញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការមកដល់របស់ Thiago Silva បានធ្វើឲ្យ កីឡាករ Tomori ចាប់ផ្តើមបាត់បង់ឱកាសនៅក្នុងក្លិប ហើយក៏បានផ្ទេរទៅកាន់ AC Milan ក្នុងតម្លៃ ២៥លានផោន (ឬប្រមាណ ៣៤លានដុល្លារ) ។

លោក Lampard បាននិយាយថា៖
វាពិតជាពិបាកណាស់ព្រោះអំឡុងពេលចុងក្រោយនេះ ក្លិបយើងគឺមាន ខ្សែការពារកណ្តាលច្រើន។ ខ្ញុំពិតជាចង់ជួយ Tomori ខ្លាំងណាស់ ប៉ុន្តែខ្ញុំគិតថាគេមិនទាន់យល់ពីជម្រៅចិត្តខ្ញុំទេ។ វាពិតជាពិបាកខ្លាំងណាស់ សម្រាប់កីឡាករវ័យក្មេង ដែលត្រូវជួបឧបសគ្គច្រើនបែបនេះ៕
ប្រភព៖ Sportskeeda