កម្សាន្ត៖ Fandom គឺជាក្រុមអ្នកគាំទ្រមួយក្រុមដែលគេត្រូវបានសម្គាល់ដោយឈ្មោះខុសៗគ្នាទៅតាមក្រុមតារា Kpop នីមួយៗ។ ឈ្មោះនោះត្រូវបានបង្កើតដោយក្រុមតារា Kpop ផ្ទាល់តែម្ដង ដើម្បីបង្ហាញពីក្ដីស្រលាញ់របស់ពួកគេទៅកាន់អ្នកគាំទ្រ ជាពិសេសអត្ថន័យនៃឈ្មោះ Fandom របស់ក្រុម Kpop ទាំង៦នេះមានន័យគួរឲ្យចាប់អារម្មណ៍។​

១. BTS

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមចម្រៀងដ៏មានឥទ្ធិពលក្នុងពេលបច្ចុប្បន្ន BTS បានបង្កើតឈ្មោះឲ្យហ្វេនមួយតាំងពីខ្លួន Debut លើកដំបូង គឺ​ A.R.M.Y ដែលមានពាក្យពេញថា Adorable Representative M.C For Youth ហើយនឹងមានន័យមួយទៀតថា អ្នកគាំទ្រតែងតែឈរយ៉ាងរឹងមាំជាមួយ BTS

BTS
BTS

២. Blackpink

ក្រុមនារីដ៏ល្បីល្បាញ Blackpink បានដាក់ឈ្មោះឲ្យហ្វេនៗរបស់ពួកគេដោយយកពាក្យពីរបញ្ចូលគ្នាបានជាឈ្មោះមួយថា Blink ដែលចង់សម្ដៅដល់ពួកគេតែងតែនៅជាមួយគ្នាជានិច្ចតាំងពីដើមរហូតដល់ទីបញ្ចប់ជាមួយ Blackpink។

Blackpink
Blackpink

៣. EXO

នៅពេលដែល EXO ផ្សព្វផ្សាយក្រុមជាលើកដំបូងដោយបែងចែកជាពីរគឺ Exo-K និង Exo-M ដែលពួកគេច្រៀងជាភាសាកូរ៉េនិងភាសាចិនកុកងឺ។ បន្ទាប់មកពួកគេបានដាក់ឈ្មោះហ្វេន Exo-L ដែលតួរអក្សរ L នៅចន្លោះកណ្ដាលរវាង K និង M ជាពិសេស L តំណាងឲ្យពាក្យ Love ស្រលាញ់។​

EXO
EXO

៤. NCT

ក្រុមដែលមានសមាជិក ២៣ នាក់ NCT ដែលតារាចម្រៀងនៅក្នុងក្រុមសុទ្ធតែឆ្លងកាត់ការប្រកួតបោះឆ្នោតជ្រើសរើសពីមហាជន ហើយនៅពេលនោះផងដែរអ្នកគាំទ្របានហៅខ្លួនឯងថា NTCzen ដែលពួកគេតែងតែស្រលាញ់និងគាំទ្រ NCT ជានិច្ច។

NCT
NCT

៥. Seventeen

ក្រុមតារា Kpop នេះមានផ្លាកសញ្ញាជាត្បូង ដូចនេះពួកគេក៏ដាក់ឈ្មោះឲ្យ Fandom ថា​ជា Carats ដែលទុកហ្វេនៗមានតម្លៃដូចជាត្បូងចាំងពន្លឺធ្វើឲ្យ Seventeen ចែងចាំង។ 

Seventeen
Seventeen

៦. Twice 

ក្រុមនារីដ៏គួរឲ្យស្រលាញ់ Twice បានដាក់ឈ្មោះ អ្នកគាំទ្រថា Once ដែលប្រៀបដូចជាចំនួនគ្រាជាលេខរៀងជាប់គ្នា។ លើសពីនោះចង់បង្ហាញថា បើហ្វេនស្រលាញ់ពួកគេម្ដង នោះពួកគេនឹងផ្ដល់ក្ដីស្រលាញ់ទៅវិញទ្វេដង។ 

Twice
Twice

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]