ពុទ្ធោ ទើបដឹង ឈ្មោះFandom ទាំង៦ក្រុមនេះ មានន័យបែបនេះសោះ

//s9.kh1.co/5e/5e6df704c84e12dae87263265dec4e5dded4be69.png
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមតារា​ Kpop នីមួយៗសុទ្ធតែមានឈ្មោះ Fandom រៀងៗខ្លួន ដើម្បីសម្គាល់ថាពួកគេជាអ្នកគាំទ្ររបស់ក្រុមមួយណា ជាពិសេសមិនមែនមានតែប៉ុណ្ណោះទេអត្ថន័យនៅពីក្រោយឈ្មោះ Fandom ទាំង៦ក្រុមនេះមានន័យជ្រៅ។​

កម្សាន្ត៖ Fandom គឺជាក្រុមអ្នកគាំទ្រមួយក្រុមដែលគេត្រូវបានសម្គាល់ដោយឈ្មោះខុសៗគ្នាទៅតាមក្រុមតារា Kpop នីមួយៗ។ ឈ្មោះនោះត្រូវបានបង្កើតដោយក្រុមតារា Kpop ផ្ទាល់តែម្ដង ដើម្បីបង្ហាញពីក្ដីស្រលាញ់របស់ពួកគេទៅកាន់អ្នកគាំទ្រ ជាពិសេសអត្ថន័យនៃឈ្មោះ Fandom របស់ក្រុម Kpop ទាំង៦នេះមានន័យគួរឲ្យចាប់អារម្មណ៍។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. BTS

ក្រុមចម្រៀងដ៏មានឥទ្ធិពលក្នុងពេលបច្ចុប្បន្ន BTS បានបង្កើតឈ្មោះឲ្យហ្វេនមួយតាំងពីខ្លួន Debut លើកដំបូង គឺ​ A.R.M.Y ដែលមានពាក្យពេញថា Adorable Representative M.C For Youth ហើយនឹងមានន័យមួយទៀតថា អ្នកគាំទ្រតែងតែឈរយ៉ាងរឹងមាំជាមួយ BTS

BTS
BTS
BTS
BTS

២. Blackpink

ក្រុមនារីដ៏ល្បីល្បាញ Blackpink បានដាក់ឈ្មោះឲ្យហ្វេនៗរបស់ពួកគេដោយយកពាក្យពីរបញ្ចូលគ្នាបានជាឈ្មោះមួយថា Blink ដែលចង់សម្ដៅដល់ពួកគេតែងតែនៅជាមួយគ្នាជានិច្ចតាំងពីដើមរហូតដល់ទីបញ្ចប់ជាមួយ Blackpink។

Blackpink
Blackpink
Blackpink
Blackpink

៣. EXO

នៅពេលដែល EXO ផ្សព្វផ្សាយក្រុមជាលើកដំបូងដោយបែងចែកជាពីរគឺ Exo-K និង Exo-M ដែលពួកគេច្រៀងជាភាសាកូរ៉េនិងភាសាចិនកុកងឺ។ បន្ទាប់មកពួកគេបានដាក់ឈ្មោះហ្វេន Exo-L ដែលតួរអក្សរ L នៅចន្លោះកណ្ដាលរវាង K និង M ជាពិសេស L តំណាងឲ្យពាក្យ Love ស្រលាញ់។​

EXO
EXO
EXO
EXO

៤. NCT

ក្រុមដែលមានសមាជិក ២៣ នាក់ NCT ដែលតារាចម្រៀងនៅក្នុងក្រុមសុទ្ធតែឆ្លងកាត់ការប្រកួតបោះឆ្នោតជ្រើសរើសពីមហាជន ហើយនៅពេលនោះផងដែរអ្នកគាំទ្របានហៅខ្លួនឯងថា NTCzen ដែលពួកគេតែងតែស្រលាញ់និងគាំទ្រ NCT ជានិច្ច។

NCT
NCT
NCT
NCT

៥. Seventeen

ក្រុមតារា Kpop នេះមានផ្លាកសញ្ញាជាត្បូង ដូចនេះពួកគេក៏ដាក់ឈ្មោះឲ្យ Fandom ថា​ជា Carats ដែលទុកហ្វេនៗមានតម្លៃដូចជាត្បូងចាំងពន្លឺធ្វើឲ្យ Seventeen ចែងចាំង។ 

Seventeen
Seventeen
Seventeen
Seventeen

៦. Twice 

ក្រុមនារីដ៏គួរឲ្យស្រលាញ់ Twice បានដាក់ឈ្មោះ អ្នកគាំទ្រថា Once ដែលប្រៀបដូចជាចំនួនគ្រាជាលេខរៀងជាប់គ្នា។ លើសពីនោះចង់បង្ហាញថា បើហ្វេនស្រលាញ់ពួកគេម្ដង នោះពួកគេនឹងផ្ដល់ក្ដីស្រលាញ់ទៅវិញទ្វេដង។ 

Twice
Twice
Twice
Twice
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T