ច្បាស់ហើយ! Solskjaer បង្ហើបពីពេលវេលាដែល Rashford អាចចូលលេងវិញ

//s9.kh1.co/ae/ae951c2e50405a9476028ba7259d947a83630c2c.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Solskjaer នឹងវិលត្រឡប់មកទីលាននៅខែក្រោយ

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បាននិយាយថាខ្សែប្រយុទ្ធ Marcus Rashford អាចនឹងបង្ហាញមុខលើទីលានវិញនៅខែក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

Rashford បានឆ្លងកាត់ការវះកាត់របួសត្រង់ស្មាក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ Euro 2020 ហើយបច្ចុប្បន្នការព្យាបាលរបស់គេបានដំណើរការយ៉ាងរលូននិងត្រូវបានគេរំពឹងទុកថានឹងឆាប់ជាសះស្បើយមុនពេលកំណត់។

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

នៅពេលនេះកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានវិលត្រឡប់មកហ្វឹកហាត់វិញហើយ តែអាចនឹងវិលចូលទីលាននៅចុងខែតុលាហើយក្រៅពីនោះលោកគ្រូក៏បានបង្ហើបថា Alex Telles ក៏ជិតនឹងវិលត្រឡប់មកវិញដែរ។

ខ្សែការពារ Alex Telles 
ខ្សែការពារ Alex Telles 

លោកគ្រូ Solskjaer បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Manchester United ថា៖

គ្រប់យ៉ាងគឺល្អខ្លាំងណាស់ ពួកគេពិតជាខិតខំប្រឹងប្រែងណាស់ Alex គឺអាចនឹងជាសះស្បើយលឿនជាង Marcus ។ ខ្ញុំមិនគិតថាអ្នកនឹងបានឃើញ Marcus ឆាប់ៗនេះទេគឺប្រហែលបន្ទាប់ពីការសម្រាកប្រកួតឲ្យក្រុមជម្រើសជាតិ។ ប៉ុន្តែ Alex កំពុងធ្វើបានល្អនិងអាចមានមុខក្នុងក្រុមឆាប់ៗ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T