ក្នុងរឿង «Squid Game» បងប៉ូលីសពង្រាយមន្តសេ្នហ៍មិនគ្រាន់ រត់ទៅថតរូបបញ្ចេញសាច់ដុំស្ទើរឈាមច្រមុះ

//s9.kh1.co/20/20690c2fffa0b98563924564bade0cf4cc3123f2.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រាងកាយដ៏សិចស៊ីបំផុត នៃសាច់ដុំពោះ ៦កង់ របស់តួសម្តែង Squid Game ធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណែត និយាយនិងចែករំលែក ឥតឈប់ឈរ។

កូរ៉េខាងត្បូង៖ រឿង «Squid Game» គឺជាខ្សែភាពយន្តដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន បន្ថែមលើសាច់រឿងដ៏ជក់ចិត្ត រូបរាងនិងជីវិតឯកជនរបស់តួសម្តែងនៅក្នុងខ្សែភាពយន្តនេះ ក៏ត្រូវបានអ្នកនិយមលេងអ៉ីនធឺណែតចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ប៉ូលីសប្រុសសង្ហា Hwang In Ho ដែលសម្តែងដោយតារាសម្តែង Wi Ha Joon ក៏ត្រូវបានទស្សនិកជន ប្រមូលការស្រលាញ់ណាស់ផងដែរ ដោយសារតែរូបរាងស្រស់សង្ហាស្អាត និងការសម្តែងគួសម ជាមួយអត្តចរិតតួអង្គ បានធ្វើឲ្យលោក កាន់តែលេចធ្លោថែមមួយកម្រិតទៀត។

ជាថ្មីម្តងទៀត តារាសម្តែងស្រស់សង្ហារូបនេះ បានធ្វើឱ្យទស្សនិកជន ជាពិសេសប្រិយមិត្តនារីៗ បានជ្រួលជ្រើមមិនស្ទើរ ដែលបានបង្ហាញខ្លួនរបស់លោក នៅលើក្របទស្សនាវដ្តី «Men's Health» ជាមួយរូបភាពក្តៅសាច់​ទាក់ទាញខ្លាំង ដែលបានបង្អួតភាពសិចស៊ី ដាច់ដុំកង់ៗ ពោះ ដែលល្អឥតខ្ចោះតែម្តង។

លើសពីនេះ ស្នាមញញឹមដ៏មានមន្តស្នេហ៍ របស់តារាសម្តែងរូបនេះ គឺគ្រប់គ្រាន់សមល្មម ដើម្បីឆក់យកបេះដូងអ្នកគាំទ្រ បូករួមនឹងមានរាងកាយស្ដង់ដារមានភាពជាបុរសខ្លាំង ដែលធ្លាប់ជាតារាម៉ូដែលដូច្នេះ គ្មានការសង្ស័យនោះទេ ថាតារាប្រុស​វ័យ​៣០ រូបនេះ ទាក់ទាញចិត្តទស្សនិកជនជាច្រើន ជាពិសេស ប្រិយមិត្តនារីៗតែម្តង៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T