Royal Enfield One Ride 2021 សម្រាប់ថ្ងៃទី២៦ ខែកញ្ញា! 10th edition ការធ្វើដំនើរជិះកំសាន្តដោយផ្អែកទៅលើ “ការជិះបែបមានទំនួលខុសត្រូវ”

//s9.kh1.co/5d/5dc5c9f2914a8b00f54db811b87ef3f0eeca223e.jpg
យានជំនិះ

 ២៣-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Royal Enfield ដែលជាម៉ាកម៉ូតូចំណាស់ជាងគេបំផុតនៅលើពិភពលោក ក្នុងការផលិតជាបន្តបន្ទាប់ ថ្ងៃនេះបានប្រកាសពីកាលបរិច្ឆេទ សម្រាប់ការជិះម៉ូតូជាសកលរបស់ខ្លួន ដែលប្រារព្ធនូវស្មារតីនៃការជិះម៉ូតូ ដែលហៅថា Royal Enfield One Ride។

ភ្នំពេញ៖ Royal Enfield ដែលជាម៉ាកម៉ូតូចំណាស់ជាងគេបំផុតនៅលើពិភពលោក ក្នុងការផលិតជាបន្តបន្ទាប់ ថ្ងៃនេះបានប្រកាសពីកាលបរិច្ឆេទ សម្រាប់ការជិះម៉ូតូជាសកលរបស់ខ្លួន ដែលប្រារព្ធនូវស្មារតីនៃការជិះម៉ូតូ ដែលហៅថា Royal Enfield One Ride។ ការជិះតែមួយថ្ងៃ ដែលរៀបចំឡើងដ៏ធំបំផុតរបស់ពិភពលោក One Ride អំពាវនាវដល់អ្នកចូលចិត្តជិះម៉ូតូ ក៏ដូចជាអ្នកជិះ Royal Enfield នៅទូទាំងពិភពលោក ឱ្យចេញមកជិះកំសាន្តទាំងអស់គ្នានៅថ្ងៃតែមួយ ដើម្បីអបអរភាពជាមិត្តនិងភាតរភាពរវាងគ្នានិងគ្នា។ ព្រឹត្តិការណ៍ជិះម៉ូតូលើកទី ១០ នឹងត្រូវរៀបចំឡើងនៅទូទាំងប្រទេសចំនួន ៣៥ នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធានការកូវីដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ការជិះម៉ូតូ One Ride 
  ការជិះម៉ូតូ One Ride 

ខណៈពេលដែល One Ride អបអរសាទរដល់អ្នកជិះទាំងអស់គ្នា ដែលមានចំណង់ចំណូលចិត្ត និងស្មារតីរួមគ្នាក្នុងការជិះម៉ូតូឆ្នាំនេះ Royal Enfield បានកំពុងរៀបចំផែនការសម្រាប់ការអនុវត្តការធ្វើដំណើរ​ ប្រកបដោយការទទួលខុសត្រូវក្នុងសហគមន៍អ្នកជិះ ក្នុងគោលបំណង #LeaveEveryPlaceBetter ចំពោះបញ្ហានេះ យុទ្ធនាការផ្លាស់ប្តូរឥរិយាបថកំពុងត្រូវបានបង្កើតឡើង ដើម្បីដាស់តឿន និងលើកទឹកចិត្តអ្នកជិះម៉ូតូទាំងអស់ ឱ្យយកកាកសំណល់របស់ខ្លួនត្រលប់មកវិញ ជួយដល់សហគមន៍ និងអាជីវកម្មក្នុងតំបន់​ជៀសវាងការប្រើផ្លាស្ទិចដែលប្រើតែមួយដងក្នុងពេលធ្វើដំណើរ និងរក្សាបាននូវរាល់វិធានការកូវីដ។

អត្ថាធិប្បាយលើការជិះម៉ូតូ One Ride នេះលោក Vimal Sumbly  ប្រធានអាជីវកម្មទីផ្សារអាស៊ីប៉ាស៊ីហ្វិកនៅ Royal Enfield បាននិយាយថា៖

« Royal Enfield ដែលមានកេរដំណែល ១២០ ឆ្នាំ តែងតែចិញ្ចឹមបីបាច់ស្មារតីជិះម៉ូតូបរិសុទ្ធតាមរយៈការផ្សងព្រេងការធ្វើដំណើរ និងការរុករក។ វប្បធម៌នៃការជិះកម្សាន្ត ត្រូវបានផ្សព្វផ្សាយតាមរយៈការជិះ ដែលមានបទពិសោធន៍ជាច្រើនក្រោមកម្មវិធីជិះ និងព្រឹត្តិការណ៍របស់យើង។ One Ride សម្រាប់យើងមិនគ្រាន់តែជាការជិះម៉ូតូទេ តែជាការប្រារព្ធពិធីស្មារតីនៃការជិះម៉ូតូ ការទទួលបាន និងសហគមន៍ដែលកំពុងលូតលាស់របស់យើង។ នៅឆ្នាំ ២០១៩ យើងមានការជិះម៉ូតូជាង ៣០ ដោយមានការចូលរួមពីអ្នកជិះម៉ូតូប្រមាណ ២,០០០ នាក់ មកពីប្រទេសថៃឥណ្ឌូនេស៊ី , អូស្ត្រាលី , កូរ៉េ , វៀតណាម , ហ្វីលីពីន , ម៉ាឡេស៊ី និងសិង្ហបុរី។ យើងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស​នូវសហគមន៍អ្នកជិះកម្សាន្តនៅទូទាំងពិភពលោក និងនាំមកនូវភាពរីករាយនៃការជិះត្រឡប់មកវិញ។ យើងមានទំនុកចិត្តថាឆ្នាំនេះយើងនឹងធ្វើឱ្យការជិះ One Ride ទទួលបានជោគជ័យបន្ថែមទៀត ជាមួយសហគមន៍ស្មោះត្រង់របស់យើង និងចំណង់ចំណូលចិត្តរួមគ្នាក្នុងការជិះ។ »

មតិលោក Vimal Sumbly

One Ride 2021 ត្រូវបានរៀបចំឡើងនៅទូទាំងទីក្រុងជាង ៤០០ នៅក្នុងប្រទេសឥណ្ឌា និង ៣៥ ប្រទេសទូទាំងពិភពលោករួមមាន ថៃ ឥណ្ឌូនេស៊ី អូស្ត្រាលី កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន កម្ពុជា អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ ម៉ិកស៊ិក ប៉េរូ ឈីលីចក្រភពអង់គ្លេស អេក្វាឌ័រ បារាំង អ៊ុយរូហ្គាយ កូស្តារីកា អេស្ប៉ាញ ប្រេស៊ីល ឌូបៃ បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ក្នុងចំណោមប្រទេសដទៃទៀត។ អ្នកដែលចាប់អារម្មណ៍អាចចូលរួមជិះ ឬធ្វើជាម្ចាស់ផ្ទះជិះដោយចូលទៅកាន់គេហទំព័រផ្លូវការ។

#RoyalEnfield #OneRide #LeaveEveryPlaceBetter #PureMotorcycling

  ការជិះម៉ូតូ One Ride 
  ការជិះម៉ូតូ One Ride 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T