អេមហួស! Asensio ស៊ុតបច្ចេកទេស ៣ គ្រាប់ជួយឱ្យ R.Madrid លត់ Mallorca ៦-១ (មានវីដេអូ)

//s9.kh1.co/20/20cf63b8e997e47f38acaae3abbcf4e3c9ad134d.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Real Madrid ឈ្នះ Mallorca ៦-១

បរទេស៖ កាលពីរាត្រីថ្ងៃ ពុធ កន្លងទៅត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ La Liga របស់ប្រទេស អេស្ប៉ាញ រវាងក្រុមម្ចាស់ផ្ទះ Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Mallorca

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នាការប្រកួតកាលពីយប់មិញនេះក្រុម Real Madrid ពិតជាបានបង្ហាញទម្រង់លេងល្អឥតខ្ចោះមែនទែន ក្នុងនោះពួកគេបានទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុម Mallorca ក្នុងលទ្ធផល ៦ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ខណៈបច្ចុប្បន្ននេះ ក្រុមអធិរាជស បានហក់ឡើងមកឈរកំពូលតារាងជាបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ៦ ប្រកួត, ពួកគេឈ្នះ ៥ និង ស្មើ ១ មាន ១៦ ពិន្ទុនៅក្នុងដៃ, ចំណែក Mallorca វិញកំពុងឈរលេខរៀងទី ១០, ក្រោយឆ្លងកាត់ ៦ ប្រកួត ពួកគេឈ្នះ ២ ស្មើ ២ និង ចាញ់ ២ មាន ៨ ពិន្ទុនៅក្នុងដៃ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា កីឡាករ Karim Benzema រកបាន ២ គ្រាប់ឱ្យក្រុមម្ចាស់ផ្ទះ ពោលគឺនៅនាទីទី ៣ និង ៧៨, ចំណែកឯ Marco Asensio ក៏មិនអន់ដែរ ដោយកាលពីយប់មិញនេះរូបគេរកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) នៅនាទីទី ២៤, ២៩ និង ៥៥, មិនទាន់អស់នៅឡើយ វេលាឈានចូលនាទីទី ៨៤ ទៅហើយ Isco ក៏បានបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់ចុងក្រោយរបស់ក្រុម អធិរាជស។ រីឯ មួយគ្រាប់របស់ក្រុម Mallorca វិញគឺរកបានដោយ Lee Kang-in នៅនាទីទី ២៥៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T