ជឿជាក់ណាស់! លោក Shaun Wright គិតថា ក្រុមមួយនេះនឹងឈ្នះ PL នៅក្នុងរដូវកាលនេះ

//s9.kh1.co/85/85d98412a389f9aed4045ca9b16e3d62bebbcef7.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Shaun Wright-Phillips គិតថា Chelsea នឹងឈ្នះពានរង្វាន់ Premier League

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេសលោក Shaun Wright-Phillips ជឿជាក់ថា Chelsea នឹងក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Premier League នៅក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Shaun Wright-Phillips 
លោក Shaun Wright-Phillips 

ជាការពិតណាស់ តោខៀវ ដែលខកខានឈ្នះពានរង្វាន់ Premier League តាំងពីឆ្នាំ២០១៦ កំពុងចាប់ផ្តើមការលេងបានល្អនៅក្នុងរដូវកាលនេះដោយឆ្លងកាត់៥សប្តាហ៍ មានឈ្នះបួន និង​ ស្មើមួយ កំពុងឈរលើកំពូលតារាង ហើយ ទម្រង់លេងល្អនេះទៀតសោតធ្វើឲ្យលោក Phillips គិតថា ពួកគេជាម្ចាស់ជើងឯកនៅក្នុងរដូវកាលនេះ។

ក្លិប Chelsea
ក្លិប Chelsea

លោក Phillips បាននិយាយថា៖

ខ្ញុំសូមនិយាយឲ្យស្មោះត្រង់ទៅចុះ ខ្ញុំគិតថា Chelsea នឹងបំបាក់ Man City ដើម្បីគ្រងជើងឯក Premier League។ ពួកគេមិនចាំបាច់បង្ហាញទម្រង់លេងល្អដើម្បីដណ្តើមបានបីពិន្ទុនោះទេ ហើយ វាមិនគួរឲ្យជឿដែលលោក Thomas Tuchel តែងតែនិយាយថា ក្រុមមិនទាន់លេងបានល្អនៅឡើយទេ៕

លោក Shaun Wright-Phillips 
ក្លិប Chelsea
ក្លិប Chelsea

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T