ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម ហង្សមាស កំពុងតែមានប្រជាប្រិយភាព សួស វីហ្សា បានសាងកេរ្ដិ៍ឈ្មោះថ្មី នៃពិភពចម្រៀង ដែលមហាជនពេញនិយមជាច្រើន លើកយកមកនិយាយ នឹងកោតសរសើរ តាមរយៈទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ពិសេសនាងបានកែប្រែការតុបតែងខ្លួន ពីសាមញ្ញៗ ក្លាយជាស្រីស្អាតគួរឲ្យស្រឡាញ់ និងទាក់ទាញ។

សួស វីហ្សា ក៏ត្រូវបានទទួលការលើកតម្លើង យ៉ាងពិសេសពីសំណាក់ ផលិតកម្ម ដោយបទចម្រៀងជាច្រើនបានរំលេចលើ រឿងភាគ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ដែលសុទ្ធសឹងជាបទពីរោះៗ ទាក់ទាញអារម្មណ៍ឲ្យលន្លងលន្លោច ទៅតាមអត្ថន័យ នៃបទចម្រៀង ។ បទចម្រៀងសុទ្ធសឹងជាបទមេៗ ត្រូវបានចេញលក់ជាបន្តបន្ទាប់ ដែលបានបង្ហាញពីភាពខ្លាំង នៃតារាចម្រៀងចំណូលថ្មីរូបនេះ ។

ផ្ទុយពីតារាចម្រៀងដទៃ ដែលត្រូវគេងចាំ ស្ទើរតែក្រៀមដូចទំពាំងហាលថ្ងៃ ទំរាំចេញបទម្ដងៗ ។ មិនត្រឹមតែអាច វាយដណ្ដើមទីផ្សារ បទចម្រៀងយុវវ័យទេ នាងក៏បានគីឡូបន្ថែមជាមួយបទពីដើម បន្ថែមទៀត ។ បទពីដើមនេះកម្រ មានតារាក្មេងៗណាច្រៀងបានល្អណាស់ ។

ថ្មីៗនេះ មានប្រភពដ៏គួរឲ្យទុកចិត្តមួយ បង្ហើបប្រាប់ថា ថ្ងៃថតបទពីដើមៗ នៅស្ទូឌីយោ ហង្សមាស នាង សួស វីហ្សា តារាចម្រៀងស្រីល្បី បានមានជំលោះពាក្យសម្ដី ជាមួយតារាចម្រៀងរៀមច្បងម្នាក់ តែមានលក្ខណៈមិនធំដុំទេ ។ ជំលោះនោះដោយសារនាង សួស វីហ្សា បានបាញ់បោះពាក្យសម្ដី មើលងាយតារាចម្រៀងជើងចាស់ម្នាក់ថា ស្លៀកពាក់ឲ្យស្រែង៉ោង មិនទាន់សម័យសោះ ធ្វើខ្លួនមិនចេះមើលគេឯង។ ចំណែកតារាចម្រៀងជើងចាស់នោះវិញ បានតបទាំងកំហឹងថា" ធ្វើម៉េចខ្ញុំ មិនសូវចេះធ្វើខ្លួន ដូចហ្អែង..!" ។

តារាចម្រៀងស្រី សួស វីហ្សា មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ ។ ប្រភពពីអ្នកគាំទ្រនាង បាននិយាយថា គ្មានរឿងបែបនេះកើតឡើងទេ ព្រោះពួកគេ ក៏នៅក្បែរនាងរហូតដែរ គ្មានលឺពាក្យប្រកែកតវ៉ាគ្នាទេ ។ អាចជាចេតនាបង្កាច់បង្ខូចនាងច្រើនជាងព្រោះពេលនេះ វីហ្សា កំពុងតែល្បីល្បាញ បើមានពត័មានបែបនេះ វាអាចទាញប្រជាប្រិយភាពនាងឲ្យធ្លាក់ចុះបាន ៕













ដោយ៖ lookingTODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា