ឃើញសល់លុយរាប់លាន ក្រៅជាតារា Nicholas Tse មានមុខជំនួញច្រើនទៀត

//s9.kh1.co/bf/bf231f3439d5ed619a47c721fe491a54731947a4.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនត្រឹមតែជាសិល្បករដ៏ល្បីល្បាញនោះទេ តែ តារាសម្ដែងប្រុស លោក Nicholas Tse ថែមទាំងជាអ្នកជំនួញ ដែលមានមុខរបរជាច្រើនមុខ ធ្វើឲ្យលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤ លានដុល្លា

ហុងកុង៖ ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយបានរាយការណ៍ថា តារាសម្ដែងប្រុស លោក Nicholas Tse មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៣២ លានយ័ន (ប្រហែលជាង ១៤៤ លានដុល្លា) ដែលបានធ្វើឲ្យ តារាហុងកុងរូបនេះ ក្លាយជាសិល្បករដ៏សម្បូរបែបមួយរូប ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ការរកចំណូលបានច្រើនសន្ធឹកសន្ធាប់បែបនេះ មិនត្រឹមដោយសារតែ លោក Nicholas Tse គឺជាសិល្ប ករដ៏ល្បីល្បាញនោះទេ ផ្ទុយទៅវិញ តារាប្រុសរូបនេះ បានប្រកបជំនួញជាច្រើនមុខ ថែមទៀតផង។ Nicholas Tse ទទួលបានភាពល្បីល្បាញនៅពេលមានអាយុ ១៦ ឆ្នាំ ហើយនៅអាយុ ១៩ ឆ្នាំវិញ តារាប្រុសរូបនេះ បានប្រើប្រាស់ចំណូលរបស់ខ្លួន ដើម្បីវិនិយោគលើអចលនទ្រព្យ ហើយយោងតាមប្រភពដដែលនេះ បានបង្ហាញទៀតថា រូបលោកមានហាងជាច្រើនកន្លែង នៅក្នុងទីក្រុងហុងកុង។

បន្ថែមពីលើអាជីវកម្មអចលនទ្រព្យនៅឆ្នាំ ២០០៣ លោក Nicholas Tse បានដាក់បញ្ចាំអចលនទ្រព្យ និងខ្ចីប្រាក់ ១ លានដុល្លារហុងកុងទៀត ដើម្បីបង្កើតក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកផ្សាយពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ៦០ ភាគរយនៃទីផ្សារផ្សាយពាណិជ្ជកម្មនៅហុងកុង ក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតារាសម្តែងប្រុសរូបនេះដែរ។

នៅឆ្នាំ ២០១២ Nicholas Tse បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យធ្វើម្ហូប ហើយរូបលោក ក៏បានបើកភោជនីយដ្ឋានចំនួន ៦ ជាប់ៗគ្នា នៅក្នុងរយៈពេលកន្លះខែ។ លើសពីនេះតារាសម្តែងរូបនេះ ក៏បានបង្កើតយីហោមួយ ដោយបានផលិតកម្មវិធី ដើម្បីផ្សព្វផ្សាយភោជនីយដ្ឋានរបស់ខ្លួន ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T