មានលុយអីយ៉ាងនេះ លេីកនេះ​ ជី​ ដេវីត​ បង្អួតគំរូហាងថ្មី​Cool សាហាវ

//s9.kh1.co/42/4241b5def86143ff80cb88e3d78e20765466f57d.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាក់កបណាស់អាយដល ទើបតែទិញផ្ទះវីឡា៥ខ្នងក្តៅៗពេលនេះ ជី ដេវីត បង្ហាញហាងថ្មីមួយទៀត។

ភ្នំពេញ៖ ជាតារាចម្រៀងប្រុសរ៉េបឯករាជ្យមួយរូប លោក ជី ដេវីត សព្វថ្ងៃកំពុងទទួលជោគជ័យខ្លាំងទាំងជីវិតសិល្បៈនិងការរកស៊ីជាពិសេសលោកទទួលបានការងារជាអ្នកតំណាងប្រេនល្បីៗជាច្រើន បូករួមទាំងជីវិតស្នេហាដ៏ស្រស់បំព្រងជាមួយគូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដូចដែរអ្នកគាំទ្ររបស់តារាចម្រៀងប្រុសរូបនេះបានដឹងមកហើយថា នាពេលថ្មីៗកន្លងទៅនេះ លោក ជី ដេវីត ក៏ទើបតែទទួលបានកាដូដ៏ធំក្នុងថ្ងៃគម្រប់ខួបស្នេហារយៈពេល៥ឆ្នាំរបស់លោកពីដៃគូ គឺផ្ទះវីឡារហូតទៅដល់៥ខ្នងជាចំណងដៃនៃក្តីស្រលាញ់របស់លោកជាមួយកញ្ញា ទេព បូព្រឹក្ស ដែលធ្វើឲ្យអ្នកគាំទ្រចូលរួមសាទរមិនស្ទើរផងដែរ។

មិនតែប៉ុណ្ណោះ ស្រាប់តែថ្មីៗនេះ តារាប្រុសខ្ពស់សង្ហារូបនេះក៏បានធ្វើឲ្យមហាជនអ្នកគាំទ្ររូបលោកមានការភ្ញាក់ផ្អើលជាថ្មីជាមួយនឹងការបើកបង្ហាញនូវគំរូហាងខោអាវថ្មីមួយទៀត។ លើសពីនេះទៅទៀត គ្រាន់តែឃើញគំរូហាងនេះក៏ដឹងថាមានលក្ខណហាយសូទាន់សម័យខ្លាំងបាត់ទៅហើយ ដោយរូបភាពរំលេចនូវភាពទាន់សម័យ មានទាំងLogo ឈ្មោះផុសពីជញ្ជីង របស់លោក ជី ដេវីត ផ្ទាល់ មានបូបាច់រចនាបែបទំនើបយុវវ័យ បានឃើញហើយគឺត្រជាក់ចិត្តតែម្ដង៕

សូមទស្សនារូបភាពាខាងក្រោម៖

ជី​ ដេវីត និង ទេព បូព្រឹក្ស
ជី​ ដេវីត និង ទេព បូព្រឹក្ស
ជី​ ដេវីត និង ទេព បូព្រឹក្ស
ជី​ ដេវីត និង ទេព បូព្រឹក្ស
ជី​ ដេវីត 
ជី​ ដេវីត 
ជី​ ដេវីត
ជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
ហាងថ្មីជី​ ដេវីត
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T