អឺរ៉ុប៖ អតីតខ្សែបម្រើក្លិប AC Milan លោក Kaka ជឿជាក់ថាកីឡាករចំណូលថ្មីរបស់ក្លិប Chelsea កីឡាករ Romelu Lukaku គឺជាខ្សែប្រយុទ្ធដែលល្អបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នគេកំពុងនាំមុខ Robert Lewandowski, Cristiano Ronaldo និង Karim Benzema ទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បច្ចុប្បន្ន ខ្សែប្រយុទ្ធសញ្ជាតិបែលស៊ិកខាងលើ កំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយ យប់មិញនេះរូបគេក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ជួយក្រុមយកឈ្នះ Zenit Petersburg ក្នុងលទ្ធផល ១ទល់នឹង០ នាពានរង្វាន់ Champions League ផងដែរ។
លោកបាននិយាយថា៖
Romelu Lukaku គឺជាកីឡាករលេខ១។ គេធ្វើឲខ្ញុំនឹកឃើញដល់ Adriano តាំងពីកាយសម្បទាដ៏រឹងមាំ ភាពឈ្លាសវៃ និងល្បឿនរបស់គេ។ កាលពីមួយឆ្នាំមុន AC Milan បាននាំមុខ ក្នុងការប្រជែងដណ្តើមពានរង្វាន់ក្របខណ្ឌ Serie A ហើយ ប៉ុន្តែបន្ទាប់ពីការប្រកួត Derby លើកដំបូងរួចមក Inter Milan បាននាំមុខពួកគេលើកំពូលតារាងវិញ រួច ក៏ចុងក្រោយយកឈ្នះពានតែម្តង៕

ប្រភព៖ Sportskeeda