ខ្លាំងដល់ម្លឹង! លោក Pep ថាក្រុមមួយនេះ ជាក្រុមដែលពិបាកសម្រាប់ Man City

//s9.kh1.co/c0/c0a62537fb5280822b19c416109101d40db0c9a3.jpg
កីទ្បា

 ១៥-កញ្ញា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

លោក​ Pep Guardiola ថា​ក្រុម RB Leipzig ជាដៃគូរប្រកួតប្រជែងដ៏ស្មុគស្មាញបំផុតសម្រាប់ក្លិប Manchester City

អឺរ៉ុប៖​ អ្នកចាត់ការទូទៅ ក្លិប Manchester City លោក​ Pep Guardiola គិតថា ការប្រកួតទល់នឹង RB Leipzig គឺ ជាជំនួបដ៏ពិបាកបំផុតសម្រាប់ក្រុមរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ លោក Pep បានលើកឡើងដូច្នេះបន្ទាប់ពីក្រុមរបស់លោក នឹងត្រូវប្រឈមមុខជាមួយ Leipzig ក្នុងការប្រកួតរាត្រីនេះប្រចាំពូល A សម្រាប់ពានរង្វាន់ Champions League

លោក Pep បាននិយាយថា៖

Leipzig គឺ ជាក្លិបមួយដែលពិបាកតតាំងបំផុត។ អ្វីដែលយើងបានឃើញពីពួកគេដូចជា ​ទស្សនវិជ្ជារបស់ក្លិប ទស្សវិជ្ជារវាងក្លិបនឹងកីឡាករវ័យក្មេង និងកីឡាករល្អៗជាច្រើនទៀតរបស់គេ​ ដែលអាចបត់បែនលេងបានគ្រប់ទម្រង់។ វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ចាប់ផ្តើមការប្រកួតដំបូងនេះឲ្យទទួលបានលទ្ធផលល្អ ជាពិសេសគឺនៅក្នុងទឹកដីរបស់យើង៕

Pep Guardiola
រូបភាព
រូបភាព

ប្រភព Sportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T