ប្រពៃណាស់! ខេមរៈ សិរីមន្ត និងភរិយា ចែកផ្លែមៀនឥតគិតថ្លៃ មហាជននាំគ្នាសម្រុកទៅយកតាំងពីព្រលឹម (មានវីដេអូ)

//s9.kh1.co/59/59db94fd8c68f1cca356ec63239ca619dcf3fbfc.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខេមរៈ សីរីមន្ត និងភរិយាចែកផ្លែមៀនឥតគិតថ្លៃ មហាជននាំគ្នាសម្រុកទៅយកតាំងពីព្រលឹម

តារាកម្សាន្ត: នៅប៉ុន្មានម៉ោងមុននេះបន្តិច តារាចម្រៀងសម្លេងផ្អែមពិរោះមានទឹកដមប្រចាំផលិតកម្មហង្សមាស លោកខេមរ:សិរីមន្ត និងភរិយា បានធ្វើការចែកផ្លែមៀនសរុបជាង១តោន ដោយនៅក្នុងម្នាក់ៗទទួលបានផ្លែមៀនចំនួន ៥គីឡូក្រាមក្នុងមួយស្បោង បន្ទាប់ពីលោកបានចូលរួមក្នុងយុទ្ធានាការដើរប្រមូលទិញផ្លែមៀនពីបងប្អូនកសិករកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែលថា នៅក្នុងសកម្មភាពនៃការចែកផ្លែមៀនកាលពីព្រឹកមិញនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋជាច្រើន បានទៅទទួលផ្លែមៀនដែលជាអំណោយដោយឥតគិតថ្លៃពីសំណាក់តារាចម្រៀងខេមរ: សិរីមន្ត និងភរិយា យ៉ាងច្រើនកុះករពេញមុខកន្លែងចែកតែម្តង៕

ចង់ឃើញនៅទិដ្ឋភាពនៃសកម្មភាពក្នុងការចែកផ្លែមៀនពីព្រឹកមិញថាតើយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷

លោក ខេមរៈ សិរីមន្ដ
លោក ខេមរៈ សិរីមន្ដ
សកម្មភាពចែកផ្លែមៀនដោយឥតគិតថ្លៃ
សកម្មភាពចែកផ្លែមៀនដោយឥតគិតថ្លៃ
សកម្មភាពចែកផ្លែមៀនដោយឥតគិតថ្លៃ
សកម្មភាពចែកផ្លែមៀនដោយឥតគិតថ្លៃ
លោក ខេមរៈសិរីមន្ដ និងភរិយា
លោក ខេមរៈសិរីមន្ដ និងភរិយា
លោកខេមរៈសិរីមន្ដ និងលោកឧកញ៉ា ឡេងណាវ៉ាត់ត្រា
លោកខេមរៈសិរីមន្ដ និងលោកឧកញ៉ា ឡេងណាវ៉ាត់ត្រា
វីដេអូ
ខេមរៈ​ សិរីមន្ត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T