តារាកម្សាន្ត: នៅប៉ុន្មានម៉ោងមុននេះបន្តិច តារាចម្រៀងសម្លេងផ្អែមពិរោះមានទឹកដមប្រចាំផលិតកម្មហង្សមាស លោកខេមរ:សិរីមន្ត និងភរិយា បានធ្វើការចែកផ្លែមៀនសរុបជាង១តោន ដោយនៅក្នុងម្នាក់ៗទទួលបានផ្លែមៀនចំនួន ៥គីឡូក្រាមក្នុងមួយស្បោង បន្ទាប់ពីលោកបានចូលរួមក្នុងយុទ្ធានាការដើរប្រមូលទិញផ្លែមៀនពីបងប្អូនកសិករកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ផងដែលថា នៅក្នុងសកម្មភាពនៃការចែកផ្លែមៀនកាលពីព្រឹកមិញនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋជាច្រើន បានទៅទទួលផ្លែមៀនដែលជាអំណោយដោយឥតគិតថ្លៃពីសំណាក់តារាចម្រៀងខេមរ: សិរីមន្ត និងភរិយា យ៉ាងច្រើនកុះករពេញមុខកន្លែងចែកតែម្តង៕
ចង់ឃើញនៅទិដ្ឋភាពនៃសកម្មភាពក្នុងការចែកផ្លែមៀនពីព្រឹកមិញថាតើយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷