រុស្ស៊ី៖ ស្ត្រីម្នាក់អាយុ២៤ឆ្នាំ មកពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បានបង្កឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សាជាថ្មីម្ដងទៀត ដោយសារតែបច្ចុប្បន្ននេះ នាងមានកូនចំនួន២២នាក់ហើយ ដោយការជួលអ្នកដទៃឲ្យពរពោះជំនួស ទាំងដែលកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ នាងមានកូនត្រឹមតែ១១នាក់ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាង Christina Ozturk បានសម្រាលកូនដំបូងដោយធម្មជាតិ នៅពេលដែលនាងមានអាយុ១៧ឆ្នាំ កាលមិនទាន់ចែកផ្លូវជាអតីតស្វាមី។ ក្រោយមក នាងក៏បានជួបនឹងបុរសថ្មីម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភអាយុ៥៧ឆ្នាំ ដែលបច្ចុប្បន្នជាស្វាមីរបស់នាង ខណៈពេលទៅដើរលេងកម្សាន្ដនៅឯឆ្នេរសមុទ្រមួយកន្លែង ក្នុងសហរដ្ឋអាមេរិក និងបានចាប់ដៃគ្នាជាប្ដីប្រពន្ធតាំងពីពេលនោះមក។
តួយ៉ាង នាងបានឲ្យដឹងថា ចំពោះការចំណាយនៃការជួយអ្នកដទៃឲ្យពរពោះជំនួស សរុបទាំងប្រាក់ទាំងអស់មានចំនួនប្រមាណ១៩១,២០០ដុល្លារអាមេរិក ក្នុងរយៈពេលតិចជាង ១៨ខែមកនេះ។ ហើយក្នុងមួយសប្ដាហ៍ នាងបានចំណាយប្រាក់អស់ចំនួនប្រមាណ៤,៨០០ដុល្លារអាមេរិក ដល់៥,៨០០ដុល្លារអាមេរិក ទៅលើរបស់ចាំបាច់សម្រាប់កូនៗ។ ចំណែកម៉ែដោះវិញក្នុងមួយសប្ដាហ៍ ត្រូវចំណាយអស់ចំនួនប្រមាណ៤៨៥ដុល្លារអាមេរិកផងដែរ។
យ៉ាងណាមិញ បើទោះជាមានកូនចំនួន២២នាក់ហើយក៏ពិតមែន ក៏នាងនិងស្វាមី មិនទាន់ចង់បញ្ឈប់ការយកបន្ដទៀតទេ ហើយនឹងមានគម្រោងសាងសង់ផ្ទះឲ្យកាន់តែធំទៀតផង៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖