កាលពីប៉ុន្មានខែមុន១១នាក់ ឥឡូវស្ត្រីអាយុ២៤ឆ្នាំរូបនេះ មានកូនចំនួន២២នាក់ហើយ

//s9.kh1.co/76/76a26987350237a512812cc0fd70a230dee3e030.jpg
សង្គម

 ១០-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនទាន់បញ្ឈប់ការយកត្រឹមនេះទេ នឹងយកបន្ថែមទៀត

រុស្ស៊ី៖ ស្ត្រីម្នាក់អាយុ២៤ឆ្នាំ មកពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បានបង្កឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សាជាថ្មីម្ដងទៀត ដោយសារតែបច្ចុប្បន្ននេះ នាងមានកូនចំនួន២២នាក់ហើយ ដោយការជួលអ្នកដទៃឲ្យពរពោះជំនួស ទាំងដែលកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ នាងមានកូនត្រឹមតែ១១នាក់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Christina Ozturk បានសម្រាលកូនដំបូងដោយធម្មជាតិ នៅពេលដែលនាងមានអាយុ១៧ឆ្នាំ កាលមិនទាន់ចែកផ្លូវជាអតីតស្វាមី។ ក្រោយមក នាងក៏បានជួបនឹងបុរសថ្មីម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភអាយុ៥៧ឆ្នាំ ដែលបច្ចុប្បន្នជាស្វាមីរបស់នាង ខណៈពេលទៅដើរលេងកម្សាន្ដនៅឯឆ្នេរសមុទ្រមួយកន្លែង ក្នុងសហរដ្ឋអាមេរិក និងបានចាប់ដៃគ្នាជាប្ដីប្រពន្ធតាំងពីពេលនោះមក។

តួយ៉ាង នាងបានឲ្យដឹងថា ចំពោះការចំណាយនៃការជួយអ្នកដទៃឲ្យពរពោះជំនួស សរុបទាំងប្រាក់ទាំងអស់មានចំនួនប្រមាណ១៩១,២០០ដុល្លារអាមេរិក ក្នុងរយៈពេលតិចជាង ១៨ខែមកនេះ។ ហើយក្នុងមួយសប្ដាហ៍ នាងបានចំណាយប្រាក់អស់ចំនួនប្រមាណ៤,៨០០ដុល្លារអាមេរិក ដល់៥,៨០០ដុល្លារអាមេរិក ទៅលើរបស់ចាំបាច់សម្រាប់កូនៗ។ ចំណែកម៉ែដោះវិញក្នុងមួយសប្ដាហ៍ ត្រូវចំណាយអស់ចំនួនប្រមាណ៤៨៥ដុល្លារអាមេរិកផងដែរ។

យ៉ាងណាមិញ បើទោះជាមានកូនចំនួន២២នាក់ហើយក៏ពិតមែន ក៏នាងនិងស្វាមី មិនទាន់ចង់បញ្ឈប់ការយកបន្ដទៀតទេ ហើយនឹងមានគម្រោងសាងសង់ផ្ទះឲ្យកាន់តែធំទៀតផង៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T