ដំណោះស្រាយរបស់ ដំរីឡាក់គី រកឃើញហើយ បន្ទាប់ពីជំនួបរវាង ឯកឧត្តម ឌិត ទីណា និង លោក ទ្រី ស៊ីថេង

//s9.kh1.co/ee/eec15ab0643196e140ae675d8d000521b67d2dce.png
សង្គម

 ០៣-កក្កដា-២០២៥ ៣ល្ងាច · ៩ ម៉ោងមុន

យោងតាមការបង្ហោះរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដំណោះស្រាយចំពោះដំរីឡាក់គី និង លោក ទ្រី ស៊ីថេង ត្រូវបានរកឃើញហើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាព្រឹកថ្ងៃទី ៣ ខែកក្កដាលទ្ធផលដំណោះស្រាយរកឃើញហើយ បន្ទាប់ពីជំនួបរវាង ឯកឧត្តម ឌិត ទីណា និង លោក ទ្រី ស៊ីថេង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។

https://s9.kh1.co/__image/w=650,h=434,q=100/73/733c33509e08228bd896ba0e2646672cfddca991.png

ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការមើលថែ ឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។ លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។

https://s9.kh1.co/__image/w=650,h=434,q=100/e4/e45e5c00c37fd472b2943a166da0e81b02b6dfa5.png

លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។

https://s9.kh1.co/__image/w=650,h=403,q=100/39/39d6c3b87ce6083ee68f24d75103c2e7fb7143e9.png

ឯកឧត្តមរដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=434,q=100/49/4994bcd4129e13c21bb9c53249d6b1f5dbb54447.png

ដោយឡែកចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រនិងលើកទឹកចិត្តឱ្យលោកទ្រី សុីថេង អាចបានទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាកគី ដូចឪពុកនិងកូន។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀតដែលជាបុគ្គលិកអង្គការពីលក្ខខណ្ឌការងារផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាថានឹងនាំយកសំណើសំណូមពររបស់លោក ទ្រី សុីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។

https://s9.kh1.co/__image/w=650,h=434,q=100/ab/abae81070f074bc77b89432c80ef71b6f92e2ba9.png

មុននឹងបញ្ចប់ ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់៕  

https://s9.kh1.co/__image/w=650,h=650,q=100/c0/c0b2d5c92089ac6e2a42880689aa3228ada44b1e.png
https://s9.kh1.co/__image/w=650,h=346,q=100/4c/4ca52c64535a6c9973376db939f1a53fcc545c83.png
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T