ប្រែប្រួលឡើងទ្រលុកទ្រលន់ Camila និង Selena នៅតែបង្ហាញខ្លួនដោយភាពជឿជាក់ជានិច្ច

//s9.kh1.co/f6/f68f7bc7148e8628e273c149d0ba5fa1746ad67d.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុតែជាស្រីស្អាត Selena និង Camila ប្រែប្រួលរូបរាងឡើងទ្រលុកទ្រលន់ហើយនៅតែខ្យូតទាក់ទាញ។

បរទសេ៖ តារាចម្រៀងស្រីវ័យ២៥ឆ្នាំ កូនកាត់អាមេរិក-គុយបា នាង ​Camila Cabello  ​មួយរយៈនេះនាងបានបណ្ដោយខ្លួនឲ្យឡើងគីឡូនិងប្រែរូបរាងជាខ្លាំង ជាពិសេសមានអ្នករិះគន់ជាច្រើនថា រាងរបស់នាងមិនស្អាតអ្នកខ្លះថែមទាំងថារាងនាងដូចអ្នកមានផ្ទៃពោះទៀតផង ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ Selena Gomez ក៏បានបង្ហាញខ្លួនជាមួយនឹងការតុបតែងក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅយ៉ាងទាន់សម័យ និងមានភាពស៊ិចស៊ីក្នុងពេលបានបង្ហាញរាងធំមានសាច់ទ្រលុកទ្រលន់របស់ខ្លួនផងដែរ ។

ជាក់ស្តែង បើទោះបីជា តារាស្រីទាំងពីររូបនេះ នាងឡើងទម្ងន់បន្តិចមែន តែមុខមាត់និងការរៀបចំខ្លួនរបស់ពួកគេ នៅតែមានចំណុចលេចធ្លោស្រស់ស្អាត ដែលពោរពេញទៅដោយទំនុកចិត្តខ្ពស់ ថែមទៀតផងនៅពេលដែលចូលរួមកម្មវិធីផ្សេងៗ ។ 

មិនតែប៉ុណ្ណោះ ដោយសារតែហេតុផលទាំងនេះក៏បានធ្វើឱ្យ Selena Gomez និង Camila Cabello នៅតែទទួលបានការសរសើរមិនដាច់ពីមាត់ ចំពោះរូបរាងខាងក្រៅរបស់នាងបើទោះបីមានការប្រែប្រួលយ៉ាងណា ក៏នៅតែបង្ហាញខ្លួនដោយមានទនុកចិត្តជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Camila និង មិត្តប្រុស
Camila និង មិត្តប្រុស
Camila
Camila
Camila
Camila
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T