ក្រុងប៉ោយប៉ែត ៖ ការប្រើទង់ជាតិខ្មែរក្រោមអក្សរបរទេសលើកាតបុគ្គលិកនៅកាស៊ីណូផ្កាយប្រាំ និងបុគ្គលិកនៅហាងផឹកស៊ីពេលរាត្រីយីហោបឹងស្តារ រងការរិះគន់ពីមហាជនយ៉ាងខ្លាំងសុំឱ្យមានការកែលំអឡើងវិញ ដោយសុំឱ្យយកទង់ជាតិខ្មែរមកដាក់ផ្នែកខាងលើមិនត្រូវដាក់ខាងក្រោមរូបភាព ឬអក្សរបរទេសឡើយ ព្រោះជាទឹកដីខ្មែរ ។
អតិថិជនដែលភាគច្រើនជាវណ្ណៈអភិជន និងមួយចំនួនជាមន្ត្រីរាជការ ព្រមទាំងមានបណ្តាស័ក្តិ ខណៈចូលទៅទទួលទាននៅហាងមួយយីហោបឹងស្តារក្នុងទឹកដីកាស៊ីណូផ្កាយប្រាំ (Star Vegas) ពេលក្រឡេកឃើញកាតបុគ្គលិកទាំងប្រុស ទាំងស្រីនៅ ទីនោះត្រូវបានគេដាក់ទង់ជាតិខ្មែរខាងក្រោមអក្សរបរទេស អ្នកខ្លះបានស្តីបន្ទោសសុំឱ្យមានការកែលំអឡើងវិញ ដោយនិយាយថា មិនត្រូវបណ្តោយឱ្យគេដាក់ទង់ជាតិខ្មែរខាងក្រោមអក្សរបរទេសដូច្នេះនោះទេ និងសុំទទូចឱ្យមានការកែលំអឡើងវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]