អ្នកនយោបាយ កូរ៉េ ដែលមានសញ្ញាប័ត្របណ្ឌិត ត្រូវបានគេសង្ស័យថា និក្ខេបបទរបស់គាត់ជាកិច្ចការ ចម្លង មិនមែនជាការសរសេរដោយផ្ទាល់ខ្លួនឡើយ។ លោក មូន ដេស៊ុង ជាអតីតជើងឯក តៃក្វាន់ដូ និង ប្រកួតបានមេដៃមាសអូឡាំពិក ជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយថ្មីៗនេះបានជាប់ឆ្នោតជាសមាជិកសភា ប្រទេសកូរ៉េខាងត្បូង។ កាសែត Chicago Tribune របស់សហរដ្ឋអាមេរិក បានអះអាងថា និក្ខេបបទបណ្ឌិតរបស់លោក មូន ដែលទាក់ទងសាច់ដោះកីឡាករតៃក្វាន់ដូ ភាគច្រើនជាការចម្លង និង កាត់ត ចេញពីការសរសេររបស់អ្នកដ៏ទៃ ។

ជនជាតិ កូរ៉េ អន់ចិត្តយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ហើយដាក់ឈ្មោះលោក មូន ថា លោក CTRL V ដែលមានន័យថា កាត់តអត្ថបទក្នុងកំព្យូទ័រ។ លោក មូន មិនទាន់មានព្រឹត្តិកម្មអ្វីទេ គាត់រងចាំឲ្យមានការស៊ើបអង្កេតផ្លូវការមួយ។ បើលោក មូន ពិតជាត្រូវបានរកឃើញថាពិតជាចម្លងមែន លោកនឹងបាត់បង់អ្វីទាំងអស់ដែលគាត់បានសាង។

ប្រទេស កូរ៉េ ជាប្រទេសមួយ ដែលគេទទួលស្គាល់ថា ប្រជាជនស្រលាញ់ការអប់រំ និង ទទួលការអប់រំខ្ពស់។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]