គ្មានកែ Photoshop សម្រស់តារាស្រីលំដាប់ចិន ប៉ុន្មានដួងនេះ ឃើញហើយចង់ដាច់ផ្ងារ

//s9.kh1.co/40/40132d6444162934dca05217abbfde2c30d34a02.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ច្រើនតែឃើញ រូបភាពកែសម្រួលស្អាតៗខ្លាំងដល់មើលរូបគ្មានកាកែ តារាស្រីទាំងនេះហើយចង់ស្លុតចិត្ត។

ចិន៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងកំពូលសម្រស់លំដាប់ជួរមុខរបស់ចិន នាង Liu Yifei, Yang Mi, Zhao Liying, Zhao Lusi, និង Dilraba  ដែលជាប់ជា តារាដែលមានមុខស្រស់ស្អាត និង មានសមត្ថភាពខ្លាំងមិនធម្មតា នៅក្នុងវិស័យឧស្សាហកម្មកម្សាន្តសិល្បៈចិន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ  មិនត្រឹមតែជាសិល្បករពោរពេញដោយសមត្ថភាពនោះទេ តែតារាសម្ដែងស្រីទាំងប៉ុន្មានដួងនេះ ក៏បានត្រូវបានមហាជនជាច្រើន តែងតែកោតសរសើរជាញឹកញាប់ ពីរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោមួយនៅក្នុងឧស្សាហកម្មកម្សាន្ត ក្នុងពេលដែលពួកគេចេញមកបង្ហាញខ្លួនម្ដងៗ។  

តែទោះជាយ៉ាងណា ថ្មីៗនេះ តាមរយៈប្រភពដ៏ល្បីមួយ ក៏បានបង្កជាភ្ញាក់ផ្អើល បន្ទាប់ពីបានចែករំលែករូបភាពរបស់តារាស្រីទាំងនេះ ដែលមិនបានកែសម្រួលដើម្បីបង្កើនភាពស្រស់ស្អាត ដែលធ្វើឲ្យទស្សនិកជនជាច្រើននឹកស្មានមិនដល់។

នៅក្នុងនោះដែរ រូបភាពរបស់ពួកគេ បានបង្ហាញយ៉ាងច្បាស់ៗ នូវស្នាមជ្រួញ និងស្នាមដក់ក្រោមភ្នែក ស្បែកស្រអាប់ មិនមានភាពភ្លឺស្រស់ថ្លា មានមុនថែមទៀតផង ដែលកំពុងតែបង្ហាញពីសញ្ញានៃភាពចាស់របស់នាងផងដែរ។ ជាងនេះទៅទៀត តាមប្រភពដដែលនេះ ក៏បានបង្ហើបទៀតថា នៅក្នុងរូបភាពដែលបានការកែសម្រួលហើយ មិនត្រឹមតែបង្កើនភាពស ដែលធ្វើឱ្យស្បែកមានភាពរលោងភ្លឺថ្លានោះទេ តែក៏បានផ្លាស់ប្តូរទាំងរូបរាងរបស់តារាស្រីរូបនេះ ឱ្យកាន់តែល្អឥតខ្ចោះ ផងដែរ៕  

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Zhao Liying
Zhao Liying
Zhao Lusi
Zhao Lusi
Liu Yifei
Liu Yifei
Dilraba
Dilraba
Dilraba
Dilraba
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T