កំដៅនៅ ទីក្រុងសៀងហៃ ប្រទេសចិន បានកើនឡើង ជាលំដាប់ ដែលធ្វើអោយ ប្រជាជន មានការលំបាក ក្នុងការរស់នៅ ព្រោះថា កំដៅ បានកើនឡើងដល់កំរិត លេខ២ហើយ។

យោងទៅតាម ពត៌មាន BBC បានអោយដឹងថា ការកើនឡើងនៃកំដៅ បានឡើងដល់ ៤០ អង្សាសេ ហើយ បែបនេះ គឺជា ការប្រកាស អាសន្ន ជាលក្ខណៈ ថ្នាក់ជាតិ លើកទីមួយហើយ ដែលជនជាតិចិន ជាពិសេស ប្រជាជន រស់នៅ ទីក្រុងសៀងហៃ មិនដែល ជួបប្រទះ ពីមុនមក។

បន្ថែមពីលើនេះទៅទៀត ពួកគេ បានធ្វើការ ពិសោធន៍ ដោយ ឃើញថា កំដៅក្ដៅខ្លាំង អាច អាំង ឬ ចៀន សាច់ជ្រូក បីជាន់ អោយឆ្អិន បានគួរសម ក្នុងរយៈពេល ១០នាទី ថែមទៀតផង។ មិនតែប៉ុណ្ណោះ ប្រជាជនចិន បានសម្រុក ទៅកាន់អាង ហែលទឹក យ៉ាងកកកុញ នាថ្ងៃ វិស្សមកាល រដូវក្ដៅ របស់គេ ដើម្បីជា ការមុជទឹកបំបាត់ នូវភាពក្ដៅស្អុះ។

ចង់ដឹងកាន់តែច្បាស់ ប្រិយមិត្តអាចទស្សនាវីដេអូ ទាំងអស់គ្នា៖



តើលោកអ្នកយល់យ៉ាងណា ចំពោះការកើនឡើង នៃកំដៅបែបនេះ?

ដោយ ជាតា

ខ្មែរឡូត

                                                                   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]