អត់មានសាច់ដុំកង់ៗដូចគេទេ​ តែបង្ហាញខ្លួនលេីកនេះ​ Kem Hussawee ពិតជា Hot

//s9.kh1.co/61/617785daa9b003c6bcb0895e7cdb469f76922107.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បើងាកមកនិយាយពីរូបសម្បត្តិរបស់ Kem យើងឃើញថា រាល់ការបង្ហាញសកម្មភាពនៅលើបណ្ដាញសង្គមកន្លងមក គ្មានម្ដងណាដែលថាហ្វេនៗមិនជ្រួលជ្រើមនោះទេ ព្រោះតែការតុបតែងខ្លួនរបស់ Kem សង្ហាគ្រប់ពេល។

ថៃ៖ បច្ចុប្បន្ន តារាសម្ដែងប្រុសលោក Kem Hussawee គឺជាតារាប្រុសមួយរូប ដែលពោរពេញទៅដោយទេពកោសល្យសិល្បៈខ្ពស់ និងកំពុងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ ៧ថៃ ជាមួយរឿងភាគល្បីៗជាច្រើនរបស់លោក ជាពិសេសមហាជនស្គាល់លោកច្រើន តាមរយៈការដើរជាតួឯកក្នុងរឿង «ច្រវ៉ាក់ស្នេហ៍» ផ្ទាល់តែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកនិយាយពីរូបសម្បត្តិតារាប្រុសវ័យ ២៤ឆ្នាំរូបនេះ យើងឃើញថា រាល់ការបង្ហាញសកម្មភាពនានារបស់លោកនៅលើបណ្ដាញសង្គមកន្លងមក គ្មានម្ដងណាដែលថាហ្វេនៗមិនជ្រួលជ្រើមនោះទេ ព្រោះតែការតុបតែងខ្លួនរបស់ Kem សង្ហាគ្រប់ពេល ពិសេសនៅពេលលោកបង្ហាញរូបភាពដោះអាវ មុខពិតជាមានមន្តស្នេហ៍ណាស់។

ជាក់ស្ដែង ថ្មីៗនេះ Kem ទើបតែបង្ហោះរូបភាពមួយចំនួន ហ្វេនៗឃើញចាប់អារម្មណ៍គ្រប់គ្នា ដោយសារតែរូបសន្លឹកអស់ទាំងនោះ ប្រុសសង្ហាមុខមាំរូបនេះ បានថតដោះអាវបែបសខ្មៅ បញ្ចេញរាងយ៉ាងស្វាហាប់ លេងទឹកមុខយ៉ាងស៊ីអារម្មណ៍ មើលទៅទោះមិនសូវមានសាច់ដុំក្បាលពោះកង់ៗដូចតារាប្រុសដទៃមែន តែយ៉ាងណារូបទាំងនេះរបស់ Kem ពិតជាទាក់ទាញចិត្តក្រមុំៗមួយទំហឹង៕

សូមទស្សនារូបភាពខាងក្រោម៖

Kem Hussawee
Kem Hussawee
Kem Hussawee
Kem Hussawee
រូបថ្មី Kem Hussawee 
រូបថ្មី Kem Hussawee 
រូបថ្មី Kem Hussawee 
រូបថ្មី Kem Hussawee 
រូបថ្មី Kem Hussawee 
រូបថ្មី Kem Hussawee 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T