ខេត្តប៉ៃលិន ៖ កម្មករជនជាតិថៃម្នាក់ បានស្លាប់នៅនឹងកន្លែង និង ៣នាក់ទៀត រងរបួសធ្ងន់-ស្រាល ខណៈស្រវឹងបើករថយន្ត ស៊ុយប៊ីស៊ី ២បាំង ធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣១ កក្កដា ២០១៣ ចំណុចផ្លូវកែងផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

អ្នកដែលស្លាប់ ត្រូវបានគេស្គាល់ឈ្មោះលុប ផឺម ភេទប្រុស អាយុ៥២ឆ្នាំ ជាកម្មកររស់នៅខេត្តចាន់បុរី ប្រទេសថៃ និង ៣នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យប្រទេសថៃ ៕



បញ្ចូលអត្ថបទ ៖ ចាន់ ធូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]