រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិថៃ និងខ្មែរ ២នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យនីតិវិធី មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បញ្ជូនទៅសាលាដំបូងរាជធានី ពាក់ព័ន្ធជួញដូរគ្រឿងញៀន ជិត ៥គីឡូក្រាម កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១ សីហា ២០១៣ ។

ស្ត្រីសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ wila wan chinpang អាយុ២២ឆ្នាំ ជនជាតិថៃ ឃាត់ខ្លួនថ្ងៃទី២៩ កក្កដា នៅច្រកទ្វារអន្តរជាតិភ្នំពេញ ដកហូតបានគ្រឿងញៀនខុសច្បាប់ជិត៥គីឡូក្រាមនៅក្នុងវ៉ាលីសពណ៌ខ្មៅ និងម្នាក់ទៀតឈ្មោះកែវ ដាវី អាយុ៤៤ឆ្នាំជាអ្នកចែកចាយ ស្នាក់នៅផ្ទះលេខ២៦BE0 ផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនថ្ងៃទី៣១ កក្កដា ៕

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]