តារាចម្រៀងស្រី ដ៏ល្បីឈ្មោះ ស្ទើរពេញ ពិភពលោក Taylor Swift បានផ្ដល់ លុយទឹកតែយ៉ាងច្រើន (លុយធីប) ដល់មេចុងភៅ ប្រចាំនៅ ភោជនីយដ្ឋាន មួយ នៅ រដ្ឋ Philadelphia ថែមទាំងជូន សំបុត្រទស្សនា ការប្រគុំតន្រ្តីរបស់នាង ២សន្លឹកថែមទៀតផង។

យោងទៅតាមសារពត៌មានបរទេសមួយ បានអោយដឹងថា Taylor Swift និងក្រុម មិត្តភក្ដិរបស់នាង បានចូលទៅញ៉ាំ អាហារបែបអ៊ីតាលី នៅឯ ភោជនីយដ្ឋាន Ralph។

បន្ទាប់មក មេចុងភៅ នៅទីនោះ បានសុំ Taylor Swift ថតរូប ជាមួយ ដើម្បីទុកជា អនុស្សាវរីយ៍ ព្រោះពួកគេ សុទ្ធតែស្រលាញ់ និងគាំទ្រ Taylor Swift ខ្លាំងបំផុត។

ក្រោយពីពិសារ អាហារ និង ថតរូបជាមួយនឹង អ្នករាល់គ្នាហើយ Taylor Swift ក៏បាន ហុចសំបុត្រ ២សន្លឹក ព្រមទាំង លុយធីបដល់ទៅ ៥០០ដុល្លារ។

គ្រាន់តែលុយធីប ស្មើរនឹង ថ្លៃ អាហារ ដែលខ្ញុំ អាចទទួលទាន ដល់ទៅ ២ខែ តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]