បន្ទាយមានជ័យៈ និស្សិតសកលវិទ្យាល័យ UME ម្នាក់បានរងរបួស យ៉ាងធ្ងន់ធ្ងរ ពេលជិះម៉ូតូលក់បារី បានទៅបុកគូទ គោយន្ត បានសន្លប់ស្តូកស្តឹង តែម្នាក់ឯង ហើយម្ចាស់គោយន្តបានបើករត់ គេចខ្លួនបាត់ កាលពីវេលាម៉ោង១៣ និង៣៥នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិ លេ៥ ចំណុចសាលាក្រហម ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុយ ចាន់ធា ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិត នៃសកលវិទ្យាល័យ ខាងលើ ឆ្នាំទី២ និងជាបុគ្គលិកផ្នែកលក់ នៃក្រុមហ៊ុនបារីម៉ាកPINE បើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ 1G-2728 រស់នៅក្នុងក្រុង សិរីសោភ័ណ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ ជនរងគ្រោះជិះម៉តូពីលិចទៅកើត ក្នុងល្បឿន លឿន មកដល់ចំណុចកើតហេតុ បានវ៉ាក់ ជាមួយរថយន្តធុនធំ មកពីមុខក៏វេចង្កូច ទៅបុកគូចគោយន្តកន្ត្រៃ បណ្តាលឲ្យរបួសត្រង់គល់ដោះ ខាងស្តាំនិងជើងយ៉ាងធ្ងន់ធ្ងរសសន្លប់ ស្តូក ធ្វើឲ្យអ្នកបើក បរគោយន្តភ័យ ក៏បន្ថែមល្បឿន បើករត់គេចខ្លួនតែម្តង ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ ដោយឡែកម៉ូតូត្រូវបាននគរបាល នាំយកទៅរក្សាទុក ដើម្បីស្រាវជា្រវ រកគោយន្តមកចាត់ការ តាមច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]