ហេតុតែប្តីប្រពន្ធទើបរៀបការថ្មីថ្មោង Ariana Grande បង្ហោះរូបផ្អែមល្ហែមជាមួយស្វាមី ឲ្យហ្វេនច្រណែនមិនស្ទើរ

//s9.kh1.co/26/26c360d91a2268af02dc4f354ce2788df375e0c8.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាន់តែមានក្តីសុខហើយ Ariana Grande បង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីយ៉ាងកក់ក្តៅ។

បរទេស៖ រហូតមកដល់ពេលនេះ Ariana Grande បានបញ្ចប់ភាពនៅលីវជាផ្លូវការ ហើយថែមទាំងបានរៀបការជាមួយអ្នកជំនួញឈ្មោះ Dalton Gomez អស់រយៈពេល ៣ ខែហើយផងដែរ។ ជាការពិតណាស់ បន្ទាប់ពីទាក់ទងគ្នាបានជាងមួយឆ្នាំតារាចម្រៀងរូបនេះបានសម្រេចចិត្តឡើងរៀបអាពាហ៍ពិពាហ៍នៅអាយុ ២៨ ឆ្នាំនិងធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ថ្មីៗនេះតារាចម្រៀងស្រីតូចច្រឡឹងរូបនេះ បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រជាខ្លាំង នៅពេលដែលនាងបានចែករំលែករូបថតជាច្រើនសន្លឹកជាមួយស្វាមីនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ។ គួរបញ្ជាក់ថា ជីវិតរបស់គូស្វាមីភរិយាថ្មីថ្មោងទាំងពីរនេះបានឆ្លងកាត់មកដោយ សុខសាន្តនិងផ្អែមល្ហែមនៅពេលដែលពួកគេទាំងពីរមានពេលវេលាច្រើនដើម្បីថែរក្សាគ្នានិងចំណាយពេលជាមួយគ្នា។

ជាក់ស្ដែង រូបភាពដែល ​Ariana Grande ដែលបានបង្ហោះ គឺមើលទៅពិតជាមានក្តីសុខខ្លាំងណាស់ ដោយនាងបានបង្ហាញនូវភាពផ្អែមល្ហែមជាមួយស្វាមីដោយការថើបគ្នាយ៉ាងយ៉ាងរ៉ូមែនទិច​ មិនតែប៉ុណ្ណោះ នាងថែមទាំងបានបង្ហាញរូបភាពធ្វើម្ហូបដោយខ្លួននាងផងដែរ ដែលរូបភាពទាំងនេះ ធ្វើឱ្យអ្នកគាំទ្រច្រណែនតារាស្រីរូបនេះមិនស្ទើរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី
Ariana Grande 
Ariana Grande 
Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី

ប្រភព៖ kenh14

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T