រស់នៅជិត៣០ឆ្នាំហើយ ស្រាប់តែគេចោទថារស់នៅលើដីគេ និងមានអ្នកលួចដុតផ្ទះទៀត

//s9.kh1.co/07/074a2221187c34b27582e85ab9932e250b5eae78.jpg
សង្គម

 ២២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សំណាងល្អ មានមហាសេដ្ឋីបរិច្ចាគប្រាក់ឲ្យ១៨ម៉ឺនដុល្លារ

អាមេរិក៖ បុរសចំណាស់ម្នាក់ អាយុ៨១ឆ្នាំ ត្រូវបានគេចោទប្រកាន់ថារស់នៅលើទឹកដីរបស់គេតាំងពីឆ្នាំ២០១៥ ទាំងដែលគាត់បានប្រើប្រាស់ជីវិតរស់នៅទីនោះអស់រយៈពេល២៧ឆ្នាំមកហើយ និងចាប់ខ្លួនគាត់ដាក់ពន្ធនាគារ ក្រោយពីគាត់មិនព្រមចាកចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលលោកតា David Lidstone កំពុងជាប់ពន្ធនាគារ ផ្ទះរបស់គាត់ត្រូវបានបំផ្លាញខ្ទេចខ្ទីដោយភ្លើង ដែលជាហេតុធ្វើឲ្យគាត់គ្មានសេសសល់អ្វីទៀតឡើយ។ ហើយមន្ត្រីអគ្គិភ័យ បានគិតថា ផ្ទះរបស់គាត់ឆេះ ទំនងជាការប៉ុនប៉ងដោយនរណាម្នាក់ផងដែរ។

ស្ថានភាពលំបាករបស់លោកតា បានធ្វើឲ្យមានការបរិច្ចាគជាច្រើន រួមទាំងនៅលើវេបសាយមួយ ដែលប្រាក់បានមកពីការរៃអង្គាស មានចំនួនជិត១៥.០០០ដុល្លារអាមេរិកហើយ។ នៅទីបំផុត រឿងរ៉ាវរបស់គាត់ ក៏បានលេចឮទៅដល់លោក Karp ដែលជានាយកប្រត្តិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Palantir Technologies និងផ្ដល់ប្រាក់បរិច្ចាគដល់គាត់ចំនួន១៨០.០០០ដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ ក្រោយពីទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ចាប់ផ្ដើមជីវិតថ្មីពីនាយប្រត្តិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា លោកតាមានអាម្មណ៍សប្បាយចិត្តជាច្រើន ដោយមិនអាចនិយាយអ្វីច្រើនទេ ក្រៅពីពាក្យថា អរគុណ ព្រោះបើកាន់តែនិយាយ នោះគាត់នឹងស្រក់ទឹកភ្នែកតែម្ដង៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

ផ្ទះមុនពេលឆាបឆេះ
ផ្ទះមុនពេលឆាបឆេះ
លោកតា
លោកតា
លោកតា
លោកតា
លោកតា
លោកតា
ទិដ្ឋភាពនៃការឆាបឆេះ
ទិដ្ឋភាពនៃការឆាបឆេះ
នាយកប្រត្តិបត្តិក្រុមហ៊ុនច្ចេកវិទ្យា
នាយកប្រត្តិបត្តិក្រុមហ៊ុនច្ចេកវិទ្យា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T