អាមេរិក៖ បុរសចំណាស់ម្នាក់ អាយុ៨១ឆ្នាំ ត្រូវបានគេចោទប្រកាន់ថារស់នៅលើទឹកដីរបស់គេតាំងពីឆ្នាំ២០១៥ ទាំងដែលគាត់បានប្រើប្រាស់ជីវិតរស់នៅទីនោះអស់រយៈពេល២៧ឆ្នាំមកហើយ និងចាប់ខ្លួនគាត់ដាក់ពន្ធនាគារ ក្រោយពីគាត់មិនព្រមចាកចេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលលោកតា David Lidstone កំពុងជាប់ពន្ធនាគារ ផ្ទះរបស់គាត់ត្រូវបានបំផ្លាញខ្ទេចខ្ទីដោយភ្លើង ដែលជាហេតុធ្វើឲ្យគាត់គ្មានសេសសល់អ្វីទៀតឡើយ។ ហើយមន្ត្រីអគ្គិភ័យ បានគិតថា ផ្ទះរបស់គាត់ឆេះ ទំនងជាការប៉ុនប៉ងដោយនរណាម្នាក់ផងដែរ។
ស្ថានភាពលំបាករបស់លោកតា បានធ្វើឲ្យមានការបរិច្ចាគជាច្រើន រួមទាំងនៅលើវេបសាយមួយ ដែលប្រាក់បានមកពីការរៃអង្គាស មានចំនួនជិត១៥.០០០ដុល្លារអាមេរិកហើយ។ នៅទីបំផុត រឿងរ៉ាវរបស់គាត់ ក៏បានលេចឮទៅដល់លោក Karp ដែលជានាយកប្រត្តិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Palantir Technologies និងផ្ដល់ប្រាក់បរិច្ចាគដល់គាត់ចំនួន១៨០.០០០ដុល្លារអាមេរិកឯណោះ។
យ៉ាងណាមិញ ក្រោយពីទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ចាប់ផ្ដើមជីវិតថ្មីពីនាយប្រត្តិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា លោកតាមានអាម្មណ៍សប្បាយចិត្តជាច្រើន ដោយមិនអាចនិយាយអ្វីច្រើនទេ ក្រៅពីពាក្យថា អរគុណ ព្រោះបើកាន់តែនិយាយ នោះគាត់នឹងស្រក់ទឹកភ្នែកតែម្ដង៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖