តាមសំដីរបស់គ្រូពេទ្យ និងអ្នកជំនាញបានឲ្យដឹងថា មនុស្សស្រីក្នុងមួយថ្ងៃមិនអាចផឹកស្រា លើសពី ៣កែវបាននោះទេ ហើយក្នុងមួយសប្ដាហ៍ មិនឲ្យផឹកលើសពី ១៤កែវឡើយ។ (ខ្នាត៖ ១០កែវ = ១ដប)

យ៉ាងណាមិញ សំរាប់អ្នកស្រី Patricia Murphy នេះវិញបានផឹករហូតដល់ ៣៥០កែវ ជារៀងរាល់សប្ដាហ៍ អស់រយៈពេល ២៥ឆ្នាំមកហើយ ទីបញ្ចប់ត្រូវមកដេកនៅមន្ទីរពេទ្យ ដោយពឹងផ្អែកទៅលើម៉ាស៊ីនជំនួយ ព្រោះគាត់មានជំងឺគ្រិនថ្លើម និងរងចាំការវះកាត់ ផ្លាស់ប្ដូរថ្លើម។ យោងតាមប្រភពព័ត៌មាន ឌេលីមេល បានឲ្យដឹងថា អ្នកស្រី Patricia មានអាយុ ៤៥ឆ្នាំ រស់នៅក្រុង Chessington ប្រទេសអង់គ្លេស ត្រូវបានគេប្រើពេល៧ខែ ដើម្បីបន្សាបជាតិស្រវឹងចេញពីខ្លួនរបស់គាត់។ សំណាងល្អណាស់ ដែលគាត់នៅមានជីវិតរស់រាន ហើយនេះជាមេរៀនមួយ សំរាប់មនុស្សទូទៅ ដែលចូលចិត្តពិសារស្រា។

អ្នកស្រី Patricia ចេះផឹកស្រាតាំងពីអាយុ ១៧ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សារបស់នាង។ គាត់មានភាពអៀនខ្មាស់ច្រើន ហេតុដូចនេះហើយទើបជ្រើសរើសយកស្រា ជាវត្ថុជំនួយ ជួយឲ្យគាត់មានភាពក្លាហាន។ នៅពេលដែលនាងធ្វើការនៅហាង លក់កុំព្យូទ័រ នាងតែងតែផឹកស្រាជារៀងរាល់យប់ ជាមួយនឹងមិត្តរួមការងាររបស់នាង ពេលខ្លះផឹកអស់១លីត្រក៏មាន។ នៅពេលដែលនាងមានអាយុ២៨ឆ្នាំ ឪពុក និងម្ដាយរបស់នាងបានស្លាប់ចោលនាងទាំងអស់ គឺមានតែស្រានោះទេដែល អាចឲ្យនាងសប្បាយចិត្ត និងបំភេ្លចរាល់ទុក្ខកង្វល់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? តើគួរបន្ទោសអ្នកណា? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]