មកស្វែងយល់ពីរបៀបកក់ និង កម៉្មង់រថយន្ត Land Cruiser ម៉ូឌែលឆ្នាំ ២០២២ Option ខ្ពស់បំផុតពីក្រុមហ៊ុននាំចូលផ្តាច់មុខនៅកម្ពុជា

//s9.kh1.co/2d/2d433276342392eb149aeed980c927af67f41371.jpg
យានជំនិះ

 ២១-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រថយន្តតូយ៉ូតា Land Cruiser ម៉ូឌែលឆ្នាំ ២០២២ ស៊េរីខ្ពស់បំផុត ត្រូវបានប្រកាសថានឹងមានវត្តមាននៅក្នុងប្រទេសឆាប់ៗនេះ ដែលការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ តាមរយៈផេកផ្លូវការ

ភ្នំពេញ៖ រថយន្តតូយ៉ូតា Land Cruiser ម៉ូឌែលឆ្នាំ ២០២២ ស៊េរីខ្ពស់បំផុត ត្រូវបានប្រកាសថានឹងមានវត្តមាននៅក្នុងប្រទេសឆាប់ៗនេះ ដែលការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ តាមរយៈផេកផ្លូវការ ។​ គួរបញ្ជាក់ផងដែរថារថយន្ត Land Cruiser 2022 ស៊េរីខ្ពស់ជាងគេនោះគឺ GR-S មកពីពាក្យពេញថា Gazoo Racing Sport ហើយនេះជាផ្នែកមួយនៃការខិតខំក្រុមហ៊ុនតូយ៉ូតាដែលផ្តោតលើការបង្កើតនូវសមត្ថភាព និងការបើកបរបែបផ្លូវលំបាកៗ របស់រថយន្ត និងស៊េរីខ្ពស់លំដាប់ទី2នោះគឺ ZX និងចុងក្រោយនោះគឺស៊េរី VX។ ក្រោយពីមានការប្រកាសភ្លាមៗ ឃើញថាមានការចាប់អារម្មណ៍ពីសំណាក់អតិថិជនជាខ្លាំង ហើយក្រុមហ៊ុននាំចូលផ្តាច់មុខនៅកម្ពុជាបានប្រាប់អោយដឹងថា ចំនួនទទួលកក់ដែលបានគ្រោងទុកគឺទទួលបានការកុម្ម៉ង់លើសពីអ្វីដែលបានរំពឹងទុកសម្រាប់ខែសីហា​នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្តតូយ៉ូតា Land Cruiser 
រថយន្តតូយ៉ូតា Land Cruiser 

យ៉ាងណាមិញ ដើម្បីកុំអោយអតិថិជនរង់ចាំយូរ និង ដើម្បីក្លាយជាម្ចាស់នៃរថយន្ត LC300នេះ អតិថិជននៅតែអាចបន្តកក់និង កុម្ម៉ង់ពីក្រុមហ៊ុនតូយ៉ូតាខេមបូឌាបាន។ 

https://s9.kh1.co/__image/w=650,h=434,q=100/d1/d1cb7dded2a84f61567a4ccbd13c8cf755fb8d81.jpg

ដោយគ្រាន់តែអតិថិជនធ្វើការទំនាក់ទំនងទៅកាន់លេខ ០17 333 503 រឺ​ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ដែលមានដូចជា Facebook Telegram 
Youtube Website Instagramលោកអ្នកនឹងទទួលបានកក់ភ្លាមៗតែម្តង។    

រថយន្តតូយ៉ូតា Land Cruiser 
រថយន្តតូយ៉ូតា Land Cruiser 

ចង់បញ្ជាក់ទៅកាន់អតិថិជនម្តងទៀតដែរថា ក្រុមហ៊ុនតូយ៉ូតា ខេមប៊ូឌា នឹងនាំចូលរថយន្ត Land Cruiser ម៉ូឌែលឆ្នាំ ២០២២ ជាមួយជម្រើស ៣ប្រភេទ៖ GR-S (Gazoo Racing Sport), ZX និង VX ដែលមានលំដាប់ OPtionកំពូលបំផុត រីឯតម្លៃវិញត្រឹមតែ ១៨៥ ០០០ដុល្លារប៉ុណ្ណោះ សំរាប់ស៊េរីខ្ពស់ផុតលេខ GR-S៕

រថយន្តតូយ៉ូតា
រថយន្តតូយ៉ូតា
រថយន្តតូយ៉ូតា Land Cruiser 
រថយន្តតូយ៉ូតា Land Cruiser 
រថយន្តតូយ៉ូតា Land Cruiser 
រថយន្តតូយ៉ូតា Land Cruiser 
រថយន្តតូយ៉ូតា Land Cruiser 
រថយន្តតូយ៉ូតា Land Cruiser 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T