ឱកាសពិសេសបានមកដល់ទៀតហើយពី Toyota Cambodia សម្រាប់ប្អូនៗកុមារតាមរយៈកម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃលើកទី១៧

//s9.kh1.co/b5/b5a93253c7ba5e01125949fe88b6f1424e9c6254.jpg
សង្គម

 ១៣-មករា-២០២៤ ១១ព្រឹក · ៣ ខែមុន

កម្មវិធីនេះ​ត្រូវបានស្គាល់ថា ជាកម្មវិធីដែលអនុញាត្តិអោយកុមារកម្ពុជាបង្ហាញពីភាពច្នៃប្រឌិតរបស់ប្អូនៗ និងផ្តល់អោយពួកគេបង្កើតអ្វីដែលថ្មីតាមរយ:រូបគំនូររថយន្តក្នុងក្តីស្រមៃ ។

ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានបើកទទួលពាក្យសម្រាប់កម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃលើកទី១៧ ហើយ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះ​ត្រូវបានស្គាល់ថា ជាកម្មវិធីដែលអនុញាត្តិអោយកុមារកម្ពុជាបង្ហាញពីភាពច្នៃប្រឌិតរបស់ប្អូនៗ និងផ្តល់អោយពួកគេបង្កើតអ្វីដែលថ្មីតាមរយ:រូបគំនូររថយន្តក្នុងក្តីស្រមៃ ។ ប្រសិនជាប្អូនៗដែលមានអាយុអាយុចាប់ពី​ ៦ ឆ្នាំ​ រហូតដល់​ ១៥ ឆ្នាំ​ ហើយចង់ចូលរួមប្រកួតក្នុងកម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃលើកទី១៧ នេះ អាចចូលរួមបានដោយសេរី គ្រាន់តែធ្វើតាមលក្ខខណ្ឌដូចខាងក្រោម៖

រូបភាព
រូបភាព

លក្ខខណ្ឌនៃការដាក់ពាក្យចូលរួមប្រកួត៖

- បេក្ខជនចូលរួម​ប្រកួតទាំងអស់ត្រូវមានអាយុចាប់ពី​ ៦​ ឆ្នាំ​ រហូតដល់​ ១៥ ឆ្នាំ​ 

- ប្រធានបទរបស់កម្មវិធីប្រកួតគឺ​ រថយន្ត តូយ៉ូតា ក្នុងក្តីស្រមៃ

- បេក្ខជនទាំងអស់តម្រូវឲ្យគូរគំនូរនៅលើក្រដាសប្រភេទទំហំ​ A3 ឬក៏គំនូរដែលគូរតាមរយៈកម្មវិធីកុំព្យូទ័រ 

- សូមភ្ជាប់រូបគំនូរប្រកួតជាមួយពាក្យស្នើរសុំប្រកួត​ រួចផ្ញើទៅកាន់ ទីស្នាក់ការកណ្តាលក្រុមហ៊ុន​ តូយ៉ូតា​ (ខេមបូឌា)ឬក៏ធ្វើការស្កេន​ (Scan) ជាទម្រង់​ (PDF) រួចផ្ញើមកកាន់Facebook ផ្លូវការ​របស់កម្មវិធី Toyota Dream Car Art Contest-Cambodia

- កាលបរិច្ឆេទឈប់ទទួលរូបគំនូរប្រកួត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

- លោកអ្នកអាចធ្វើការទាញយក​ ពាក្យស្នើរសុំប្រកួតតាមរយ: តំណរភ្ជាប់នេះ ៖​https://t.ly/_aMUX​​​ ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១៧ ៣៣៣ ៩៥៧

សម្រាប់លោកគ្រូ​ អ្នកគ្រូ​ មាតាបិតា​ ឬអាណាព្យាបាល​ ដែលមានបំណងចង់អោយសិស្សានុសិស្ស​ ឬ​ បុត្រ​ធីតា​របស់លោកអ្នកចូលរួមក្នុងកម្មវិធីប្រកួត​គូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតនេះ​ លោកអ្នកអាចចូលរួមតាមលក្ខខណ្ឌងាយៗដូចខាងលើបានដែរ៕

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T