មានតែ ៤ ម៉ឺនដុល្លារជាងទេ អាចទទួលបានរថយន្ត TOYOTA ប្រភេទហ៊ាយប្រ៊ីដ និង Option ខ្ពស់លើសពីការរំពឹងទុកនោះគឺ Toyota All New Yaris Cross HEV

//s9.kh1.co/80/80f5d93478e211359560fcf65ea51dcc055d9428.jpg
បច្ចេកវិទ្យា

 ១៧-វិច្ឆិកា-២០២៣ ៤ល្ងាច · ៥ ខែមុន

អ្វីដែលលោកអ្នកទន្ទឹងរង់ចាំ ទីបំផុតបានក្លាយជាការពិតហើយ នោះគឺការបង្ហាញខ្លួនជាផ្លូវការ Toyota All New Yaris Cross HEV មកកាន់ប្រទេសកម្ពុជា ។

ភ្នំពេញ៖ អ្វីដែលលោកអ្នកទន្ទឹងរង់ចាំ ទីបំផុតបានក្លាយជាការពិតហើយ នោះគឺការបង្ហាញខ្លួនជាផ្លូវការ Toyota All New Yaris Cross HEV មកកាន់ប្រទេសកម្ពុជា ។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ អតិថិជនមួយចំនួនធំ គិតគូរយ៉ាងម៉ត់ចត់ទៅលើការសន្សំសំចៃខ្ពស់ នេះហើយជាហេតុធ្វើអោយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើការនាំចូលនូវរថយន្តថ្មីខ្លាញ់គោ ប្រភេទ Hybrid Electric Vehicle មកកាន់កម្ពុជា ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការសម្ពោធដាក់លក់ជាផ្លូវការរថយន្ត Toyota All New Yaris Cross HEV តាមរយៈការផ្សាយផ្ទាល់ពីផេក ហ្វេសប៊ុក ផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ហើយជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក៏ដូចជាការ បើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ ។

រូបភាព
រូបភាព

តោះមកដឹងពី ចំនុចពិសេសបន្ថែមរបស់ Toyota All New Yaris Cross HEV ៖

កម្លាំងម៉ាស៊ីន៖ 

មកជាមួយម៉ាស៊ីនទំហំ 1.5L 4 ស៊ីឡាំង ដែលផ្តល់កម្លាំងបាន 91 សេះ និងកម្លាំងរមួល 121 NM ព្រមជាមួយកម្លាំងផ្តល់ពី ម៉ូទ័រហ៊ាយប្រ៊ីដបាន 80 សេះ និង កម្លាំងរមួលទៅដល់ 141 NM ។ ជាមួយគ្នានេះដែរ ប្រសិនជា កម្លាំងម៉ាស៊ីនធ្វើការរួមជាមួយម៉ូទ័រហ៊ាយប្រ៊ីដកម្លាំងនឹងផ្តល់បានដល់ 111 សេះ ព្រមនឹងប្រអប់លេខ CVT អាចអ្នកប្រើប្រាស់សន្សំសំចៃប្រេងបាន ដោយ 100 km ត្រឹមតែ 3 លីត្រតែប៉ុណ្ណោះ ឬ 26.3 KM / លីត្រ ។  

រូបភាព
រូបភាព

រូបរាងខាងក្នុង​ និងក្រៅ៖​

ការរចនាផុសឡើងជាមួយ តែម HEV បង្ហាញថានេះជារថយន្ត ប្រភេទ Hybrid ជំនាន់ទី 4 ។ ថែមពីនេះដែរ រថយន្តនេះ មកជាមួយ ទំហំកង់ 18 អ៊ីញ ធំងាយស្រួលក្នុងការធ្វើដំណើរ ។ ចង្កៀងមុខក្រោយបំពាក់មកជាមួយប្រភេទ LED ស្អាតនិង ភ្លឺច្បាស់ ។

ខាងក្នុងបំពាក់មកជាមួយ កៅអីស្បែកខ្មៅ មើលទៅដូចឡានប្រណិត សក្តិសមជាមួយសម័យថ្មី ។ មិនត្រឹមតែពណ៌ខ្មៅ ដែលបង្ហាញភាពប្រណិតនោះទេ ដំបូលរថយន្តនេះ ជាប្រភេទ Panoramic Roof បើកបានតាំងពីមុខដល់ក្រោយ កាលីប និងទាន់សម័យ។ បន្ថែមពីនេះទៀតដែរ ម៉ាញ៉េកម្សាន្តទំហំ 10.1 អ៊ីញ មកជាមួយ Apple CarPlay / Android Auto លក្ខណៈ Wireless ។ កាន់តែពិសេសសម្រាប់ Toyota All New Yaris Cross HEV ត្រូវបានភ្ជាប់មកជាមួយឧបករណ៍បំពងសម្លេង Pioneer ធ្វើអោយសម្លេង ងំ ច្បាស់ រណ្ដំ ។ 

រូបភាព
រូបភាព

ប្រព័ន្ធសុវត្ថិភាព៖ 

រថយន្តនេះភ្ជាប់ កាមេរ៉ា ៣៦០ ដឺក្រ មើលឃើញមួយជុំរថយន្ត ព្រមនឹងកញ្ចប់សុវត្ថិភាព Toyota Safety Sense ។ ប្រព័ន្ធកំណត់ល្បឿនថេរ Adaptive Cruise Control All-Speed with Stop & Go ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ Pre-Collision System ប្រព័ន្ធផ្ដល់សញ្ញាចង្កូតរថយន្តចាកគន្លង Lane Departure Alert ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តវ៉ាជែង Blind Spot Monitor ប្រព័ន្ធជំនួយពេលចូល-ចេញចំណត Rear-Cross Traffic Alert និងមុខងារសំខាន់ៗជាច្រើនទៀត ។ 

ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ៖

សាខាទឹកថ្លា៖ 𝟎𝟏𝟕𝟐𝟐𝟐𝟕𝟑𝟎 សាខាបឹងកេងកង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟕𝟑𝟎 សាខាទួលសង្កែ៖ 𝟎𝟏𝟕𝟑𝟑𝟑𝟎𝟏𝟏 សាខាមានជ័យ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟗 សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕𝟐𝟐𝟐𝟓𝟓𝟕 សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟐𝟒𝟏 សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗 ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟓𝟏 ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟕 ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T