កាលពីយប់ថ្ងៃអង្គារ៏ ទី៣០ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនោះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែអ្នកប្រើប្រាស់ Google Maps បានរកឃើញវត្ថុចម្លែកម្យ៉ាង ពណ៌ស ហើយត្រូវបានគេសង្ស័យថា ជាថាសហោះ (UFO)។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា អ្នកប្រើប្រាស់ Google Maps ម្នាក់ បានប្រទះឃើញវត្ថុចម្លែកមួយ ហោះហើរពីលើកោះ Pulau Merapas ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីវេលាម៉ោងប្រហែល ១០ ទៅ ១១យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ហើយត្រូវបានគេសង្ស័យថា ជាថាសហោះ (UFO)។

បើតាមសម្តីរបស់អ្នកប្រើប្រាស់ Google Maps រូបនោះ បាននិយាយថា គាត់បានប្រទះឃើញថាសហោះនោះ នៅពេលគាត់ប្រើប្រាស់ Google Maps ហើយពង្រីករូបចូលកាន់តែជិត (zoom in) ក៏បានឃើញថាវាពិតជាមានរូបរាង ដូចទៅនឹងថាសហោះ (UFO) ពិតមែន ហើយវាកំពុងតែហោះពីលើកោះ Pulau Merapas ក្នុងប្រទេសឥណ្ឌូនេស៊ី។

អ្នកប្រើប្រាស់ Google Maps រូបនោះ បានបន្តទៀតថា គាត់បានព្យាយាមសាកល្បង ទាំងកុំព្យូទ័រ និងទូរស័ព្ទដៃរបស់គាត់ ហើយគាត់ក៏នៅតែទទួលបានលទ្ធផលដដែល ពោលគឺនៅតែឃើញថាសហោះនោះដដែល៕

តើប្រិយមិត្តយល់ថាវាជាការពិត ឬយ៉ាងណា?





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]