យោងទៅតាម សារពត៌មានបរទេសមួយ បានអោយដឹង នូវរឿងចម្លែកមួយ ដែលទាក់ទង ទៅនឹង ក្មេងស្រី ជនជាតិអាមេរិកម្នាក់ ដែលមានអាយុទើបតែ ១៨ឆ្នាំ តែស្បែក របស់នាង មានសភាព ក្រាស់ ហើយស្រដៀងទៅនឹង ស្រកាត្រី។

ក្មេងស្រីម្នាក់នេះ មានឈ្មោះថា Hunter Steinitz ហើយរូបនាង មានសភាព បែបនេះ តាំងតែពីនៅតូចម្ល៉េះ។ ស្បែកនាងក្រាស់ ដែលធ្លាក់ចុះមក ធ្វើអោយមាន ការលំបាកក្នុងការ បើកភ្នែក ហើយសក់ របស់នាង មិនដុះលូតលាស់ ដូចមនុស្សធម្មតាឡើយ ព្រោះ ស្បែកក្បាល មានស្រទាប់ ក្រាស់ពេក ដែលរាំងស្ទះ ដល់ការ លូតលាស់របស់ សរសៃសក់។

មិនតែប៉ុណ្ណោះ នាងមិនដែល បញ្ចេញ ញើស សោះឡើយ ដោយសារតែ ស្បែកនាង គ្រើម និងក្រាស់ខ្លាំងពេក។

មូលហេតុដែល ធ្វើអោយនាង ក្លាយទៅជាបែបនេះ គឺមកពី ជំងឺកំរ ម្យ៉ាង ហៅថា Harlequin Ichthyosis ដែលជំងឺនេះ ធ្វើអោយស្បែកគ្រើម និងមានភាពស្ងួត ជាខ្លាំង។

ចង់ដឹងថា នាងមានសភាព បែបណា ទស្សនា រូបភាពទាំងអស់គ្នា៖







តើលោកអ្នកយល់យ៉ាងណា ចំពោះករណី ដូចជាក្មេងស្រីនេះ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]