ភ្នំពេញ៖ អ្នកបើករថយន្ដ ធុនធំបង្ក គ្រោះថ្នាក់ចរាចរ បុកអ្នកបើកម៉ូតូ សន្តោងរ៉ឺម៉ក បណ្ដាល ឱ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុនោះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជ ធានីភ្នំពេញ លោក ស៊ិន វិសាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣នេះ សម្រេចឃុំ ខ្លួនដាក់ ពន្ធនាគារជា បណ្ដោះអាសន្ន ។

ការឃុំខ្លួនជនបង្កគ្រោះថ្នាក់ចរាចររហូត ឱ្យអ្នកដទៃស្លាប់ ដាក់ពន្ធនាគារខាងលើនេះ បានធ្វើឡើង ក្រោយពីកម្លាំងនគរបាល ការិយាល័យ ចរាចរជើងគោក រាជធានីភ្នំ ពេញ បញ្ជូនខ្លួនទៅកាន់តុលាការ កាលពី ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣។

យោងតាមដីកា បង្គាប់ឱ្យឃុំខ្លួនរបស់ លោក ស៊ិន វិសាល បានសម្រេចឃុំខ្លួនឈ្មោះ យាន វុទ្ធី អាយុ ២៤ឆ្នាំ ដែលមានស្រុក កំណើត នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបច្ចុប្បន្នស្នាក់នៅ ក្រុមហ៊ុន ប៉ាស៊ីហ្វិច ខណ្ឌឫស្សីកែវ ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទ បើកបរបង្កឱ្យអ្នកដទៃស្លាប់ ដោយអចេតនា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ យោងតាម មាត្រា ៨២ នៃច្បាប់ស្ដីពីចរាចរផ្លូវគោក ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរបង្ក ឡើងធ្វើឱ្យបាត់បង់អាយុជីវិតអ្នកដទៃខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ ស្ថិតនៅមុខផ្ទះលក់គ្រឿងសង្ហា រឹម ផ្លូវលេខ ៥៩៨ ភូមិខ១ សង្កាត់ច្រាំង ចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ មន្ដ្រីនគរបាល ចរាចរជើងគោក រាជ ធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ មាន រថយន្ដ ១គ្រឿង ម៉ាក សាំសុង ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ ៣អា ០៨៤៣ បានធ្វើដំណើរតាម បណ្ដោយផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីត្បូង ទៅជើង លុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូត ទៅបុកអ្នកបើកម៉ូតូសន្ដោង រ៉ឺម៉ក ១គ្រឿង ម៉ាក សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល ១កា ៣១៨៦ បណ្ដាលឱ្យជនរងគ្រោះរូបនេះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

ក្រោយពីបង្កគ្រោះថ្នាក់ ចរាចរ អ្នកបើករថយន្ដបង្កបានបើក គេចខ្លួន គេចវេសពីការទទួលខុសត្រូវទើប សមត្ថកិច្ចតាមទៅឃាត់ រថយន្ដ និងឃាត់ អ្នកបើកបរបាន នៅគីឡូម៉ែត្រលេខ ៩  កន្លែងបង់លុយរថយន្ដដឹកអ្នកដំណើរ ។ មន្ដ្រីនគរបាលចរាចរជើងគោក បានថ្លែង ថា អ្នកបើករថយន្ដបង្ករូបនេះឈ្មោះ យាន វុទ្ធី អាយុ២៤ឆ្នាំ មុខរបរ ជាអ្នកបើករថយន្ដ ឱ្យក្រុមហ៊ុនឯកជនមួយ រស់នៅភូមិបេង ឃុំ ក្រឡា ស្រុកកំពង់សៀម ខេត្ដ កំពង់ ចាម រីឯ ជនរងគ្រោះវិញ មិនទាន់ស្គាល់អត្ដសញ្ញាណ នៅឡើយ មានអាយុជាង ៥០ឆ្នាំ ។

នាយរងការិយាល័យ ចរាចរជើងគោក លោក ប៉ែន ឃុន បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរនេះ បណ្ដាលមក ពីអ្នកបើករថយន្ដ បង្កអ្នកមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ហើយក្រោយពីការឃាត់ខ្លួនរួចមក នៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ ២០១៣ កម្លាំង នគរបាលរបស់លោក បានបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

ទាក់ទិនគ្រោះថ្នាក់ចរាចរ ដែលតែងតែ កើតមានឡើង ស្ទើរជារៀងរាល់ថ្ងៃ ជា ពិសេសនៅពេលយប់ នាយ ការិយាល័យ ចរាចរជើងគោក លោក ហេង ចាន់ធារី បាន ឱ្យដឹងថា វិធានការតាមផ្លូវច្បាប់អមដោយ បទ បញ្ជា របស់អគ្គស្នងការរងនគរបាល ជាតិ និងជាស្នងការនគរបាល រាជធានីភ្នំ ពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន និងកំពុងអនុវត្ដដូចភ្លៀងរលឹម ដើម្បីចូល រួមទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរ ដែលបណ្ដាលឱ្យមនុស្សស្លាប់ និង របួសជាច្រើននាក់ ។

លោក ហេង ចាន់ធារី បានបន្ដថា រាល់ គ្រោះថ្នាក់ចរាចរ ដែលប៉ះពាល់ដល់អាយុ ជីវិតរបស់អ្នកដទៃ ការ បំផ្លាញទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋ និងដោយសារគ្រឿង ស្រវឹងជាដើម ត្រូវចាប់ខ្លួនអ្នកបើកបរ ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាម ផ្លូវច្បាប់ ដើម្បីជា សារព្រមានដល់អ្នកបើក បរទាំងឡាយផ្សេងទៀត ឱ្យមានការប្រុង ប្រយ័ត្ន និងចូលរួមទាំងអស់គ្នា គោរព ច្បាប់ ចរាចរជើងគោក ៕











ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]