អុញ! បុរសឥណ្ឌារូបនេះ ក្ដៅចិត្តពស់ពិសចឹកគាត់ ស្រាប់តែខាំពស់វិញ តែប៉ុន្មានថ្ងៃហើយគាត់នៅតែមិនអី បើទោះជាមិនទៅពេទ្យ

//s9.kh1.co/19/19aec91ee50d600ee9ab33e3fd269dae30fcba71.jpg
សង្គម

 ១៧-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ខាំពស់វិញ រហូតដល់វាងាប់

ឥណ្ឌា៖ បុរសម្នាក់មានឈ្មោះថា Kishore Badra អាយុ៤៥ឆ្នាំ មកពីភូមិមួយក្នុងរដ្ឋ Odisha នៃប្រទេសឥណ្ឌា ត្រូវបានពស់ពិសមួយក្បាលពូជ Viper ចឹកត្រង់ជើង នៅពេលដែលគាត់កំពុងធ្វើដំណើរត្រលប់មកពីវាលស្រែវិញ។ ដូច្នេះហើយ គាត់ក៏ផ្ទុះកំហឹង និងសងសឹកពស់នោះវិញ ដោយយកដៃរបស់គាត់ទៅចាប់វា និងយកមកខាំជាច្រើនដង រហូតដល់វាងាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់មកទៀត គាត់បានកាន់ពស់ងាប់ទៅផ្ទះ និងប្រាប់ប្រពន្ធរបស់គាត់ពីរឿងរ៉ាវដែលបានកើតឡើង ដែលផ្អើលដល់អ្នកភូមិ ហើយពួកគេបានណែនាំគាត់ឲ្យប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ តែគាត់ជំទាស់មិនព្រមទៅ ដោយទៅរកគ្រូបុរាណជំនួសវិញ។ ទន្ទឹមនឹងនេះដែរ គាត់បានអះអាងថា គាត់មិនមានអារម្មណ៍ឈឺចាប់ ឬមិនស្រួលអ្វីឡើយ ហើយគាត់ពិតជាសះស្បើយដោយការព្យាបាលពីគ្រូបុរាណផងដែរ៕

ប្រភព: Worldoffbuzz

សូមទស្សនារូបភាពខាងក្រោម៖

បុរសរូបនោះ ពេលផ្ដល់ការសម្ភាស៍ជាមួយសារព័ត៌មាន
បុរសរូបនោះ ពេលផ្ដល់ការសម្ភាស៍ជាមួយសារព័ត៌មាន
យប់កើតហេតុ
យប់កើតហេតុ
យប់កើតហេតុ
យប់កើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T