ឥណ្ឌា៖ បុរសម្នាក់មានឈ្មោះថា Kishore Badra អាយុ៤៥ឆ្នាំ មកពីភូមិមួយក្នុងរដ្ឋ Odisha នៃប្រទេសឥណ្ឌា ត្រូវបានពស់ពិសមួយក្បាលពូជ Viper ចឹកត្រង់ជើង នៅពេលដែលគាត់កំពុងធ្វើដំណើរត្រលប់មកពីវាលស្រែវិញ។ ដូច្នេះហើយ គាត់ក៏ផ្ទុះកំហឹង និងសងសឹកពស់នោះវិញ ដោយយកដៃរបស់គាត់ទៅចាប់វា និងយកមកខាំជាច្រើនដង រហូតដល់វាងាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់មកទៀត គាត់បានកាន់ពស់ងាប់ទៅផ្ទះ និងប្រាប់ប្រពន្ធរបស់គាត់ពីរឿងរ៉ាវដែលបានកើតឡើង ដែលផ្អើលដល់អ្នកភូមិ ហើយពួកគេបានណែនាំគាត់ឲ្យប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ តែគាត់ជំទាស់មិនព្រមទៅ ដោយទៅរកគ្រូបុរាណជំនួសវិញ។ ទន្ទឹមនឹងនេះដែរ គាត់បានអះអាងថា គាត់មិនមានអារម្មណ៍ឈឺចាប់ ឬមិនស្រួលអ្វីឡើយ ហើយគាត់ពិតជាសះស្បើយដោយការព្យាបាលពីគ្រូបុរាណផងដែរ៕
ប្រភព: Worldoffbuzz
សូមទស្សនារូបភាពខាងក្រោម៖